ស្គាល់អត្តសញ្ញាណហេីយ ជនដៃដល់ដែលបាញ់សម្លាប់ជាងកាត់សក់នោះ ជាមន្ត្រីនគរបាលឈ្មោះ លី ថារិយ កំពុងរត់គេចខ្លួន នេះបេីតាមប្រភពព័ត៌មានដែលអាចទុកចិត្តបាន បានប្រាប់មកកាន់ក្រុមការងារយើងនាព្រឹកថ្ងៃអាទិត្យនេះ

0
12

ភ្នំពេញ)::មរណភាពរបស់ជាងកាត់សក់ម្នាកធ្វើអោយគាត់ បានបន្សល់កូនស្រីនៅតូចៗ ៤នាក់ឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេ ចាប់តាំងពីពេលនេះទៅ….

បុរសមេជាងកាត់សក់ម្នាក់ ត្រូវបានអ្នកជិតខាងផ្ទះជាប់គ្នា ដេីរចូលទៅបាញ់មួយគ្រាប់ បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួន ហេីយគេចខ្លួនបាត់ កាលពីវេលាម៉ោងជិត១១យប់ ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំហៀងសាលាបឋមសិក្សាទួលគោក លេីផ្លូវ២៩១ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ គេមិនទាន់ដឹងពីមូលហេតុ ដែលនាំឱ្យមានការបាញ់សម្លាប់នេះនៅឡើយទេ ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបើកការស្រាវជ្រាវរឿងហេតុឃាតកម្មនេះទៅតាមជំនាញរបស់ខ្លួនដោយការយកចិត្តទុកដាក់ខ្ពស់។

ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារសារព័ត៌មានសូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារសពផង សូមជូនពរក្មួយស្រីទាំង៤នាក់ មានសំណាងល្អក្នុងជីវិត ដោយការគោរពរាប់អាន

LEAVE A REPLY

Please enter your comment!
Please enter your name here