យប់មិញមានករណី ផ្ទុះអាវុធកណ្តាលក្រុងព្រះសីហនុ ស្លាប់អ្នករត់ម៉ូតូកង់បីម្នាក់ ,

0
12

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានហេតុការណ៍ផ្ទុះអាវុធមួយករណីនៅកណ្តាលក្រុងព្រះសីហនុ ក្នុងសង្កាត់លេខ២ តាមផ្លូវឯករាជ្យ។

ហេតុការណ៍ផ្ទុះអាវុធនេះ បណ្តាលឱ្យអ្នករត់ម៉ូតូកង់បីម្នាក់ បានស្លាប់បាត់បង់ជីវិត។ សេចក្តីរាយការណ៍បានឱ្យដឹងថា ជនពាក់ព័ន្ធផ្ទុះអាវុធនេះពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយ។ ប៉ុន្តែគេពុំទាន់ដឹងពីមូលហេតុ នៃការផ្ទុះអាវុធនេះនៅឡើយទេ។

ចំពោះព័ត៌មានលំអិតនៃហេតុការណ៍នេះ អង្គភាពយើង នឹងផ្សាយជូននាពេលក្រោយឱ្យបានច្បាស់លាស់តាមរបាយការណ៍សមត្ថកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here