រថយន្តមិនស្គាល់ម៉ាកបុកមនុស្សស្ទើរដាច់មួយកំណាត់បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចបើករត់គេច់បាត់ស្រមោល

0
11

កំពង់ធំ=រន្ធត់ណាស់បុរសម្នាក់ជិ:ម៉ូតូសង់កូរ៉េពណ៏ក្រហមមួយគ្រឿងត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហ៊ឹងបណ្តាលឲ្យបែកក្បាលធ្លាយខួរស្ទើរដាច់ជាពីរស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ..ហេតុការណ៏គ្រោះចរាចរណ៏នេះបង្ករឲ្យមានការភ្ញាក់ផ្អើល បានកើតឡើង នៅវេលាម៉ោង១៨និង៣០នាទីយប់ ថ្ងៃទី២៦ កញ្ញាឆ្នាំ ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6ចំណុចN6 ភូមិគ្រើល ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ..យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា:មុនពេលកើតហេតុ ជនរងគ្រោះ មានស្រុកកំណើតនៅ ភូមិត្នោ ជុំ ឃុំ ត្នោត ជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ តែបានប្រពន្ធមក រស់នៅភូមិសៀម រៀង ឃុំច្រនាង ស្រុកតាំងគោក បើតាមប្រភពពីកងរាជអាវុធហត្ត ស្រុកតាំងគោក ថា ជនរងគ្រោះជិ:ម៉ូតូចេញមកពីភូមិ ត្នោត ជុំ ធ្វើដំណើពីជើងទៅត្បូងត្រឡប់ទៅផ្ទះខាងប្រពន្ធវិញ នៅឃុំច្រនាងប្រភពបញ្ជាក់ថាពេលជនរងគ្រោះជិះម៉តូមកដល់កន្លែងកើតស្រាប់តែម៉ូតូបុកឆ្កែហើយក៍ដួលជូនមានរថយន្តមកកិនពីលើឮសម្លេងឃ្ឌាំងស្នូរដូចរន្ទះបាញ់ ហើយភ្ញាក់ផ្អើលដល់ប្រជាពលរ្ដ្ឋពួកគាត់រត់មកមើលឃើញបុរសដែលជាជនរងគ្រោះដាច់ខ្សល់ស្លាប់បាត់បង់ជីវិតទៅហើយ ចំណែករថយន្តតៃកុងបានបើករត់គេចខ្លួនបាត់ស្រម៉ោល
ជនរងគ្រោះឈ្មោះ យ៉ាន រ៉ា ភេទប្រុស អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅភូមិត្នោត ជុំ ឃុំត្នោត ជុំ តែបានប្រពន្ធមករស់នៅភូមិសៀមរាង ឃុំច្រនាង ស្រុកតាំងគោក ។សាកសពជនរងគ្រោះត្រូវសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី…ចំណែករថយន្តបង្ករហេតុ ដែលបើករត់គេចសម្ថកិច្ចចរាចរណ៏ស្រុកតាំងគោកកំពុងស្រាវជ្រាវ ដើម្បីចាប់មកអនុវត្តន៍ទៅតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here