ឧត្តមសេនីយ៍ទោ ភ្លន់ សុផល្លា ថ្លើមធំពាសមេឃហ៊ានលក់ដីព្រៃកម្មសិទ្ធិ៍របស់រដ្ឋរាប់សិបហិកតាបានលុយរាប់សម្ញែងដាក់សមត្ថិច្ច

0
11

ពោធិ៍សាត់)៖ ប្រភពពត៌មានថ្មីៗក្ដៅៗ អ៊ុនៗ បានផ្ដល់មកថាឧត្តមសេនីយទោ ភ្លន់ សុផល្លា នឹង មុំ បូផាន់ អនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់នឹងសុរិយោដីស្រុកវាលវែងបានឃុបខិតគ្នាដើរចុចGPS យកដីកម្មសិទ្ធិ៍របស់រដ្ឋរាប់សិបហិកតាយកលុយចាយយ៉ាងរំភើយមិនមានការរំខានអ្វីបន្តិចសោះពីរដ្ឋបាលស្រុកវាលវែង ។
ប្រភពបានផ្ដល់មកថា ដីនៅចំណុចអូរតាសូរ ភូមិស្ទឹងថ្មី ដីស្ថិតនៅចំណុចកូនភ្នំ ភូមិផ្ចឹកជ្រុំ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង រាប់សិបហិកតាត្រូវបានជនទាំងពីរនាក់ផ្ទេរកម្មសិទ្ធិ៍ចាត់ចែង
តាមប្រភពពត៌មានពីមន្ត្រីសាលាស្រុកសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាដីសហគមន៍ខ្លះនឹងដីឧទ្យាននុរក្ស ខ្លះត្រូវបានលោកមុំ បូផាន់ ធ្វើផែនទីប្លង់ដឺម៉ាស់រំលោភយកដីទាំងនេះទៅចាត់ចែង ផ្ទេរសិទ្ធិ៍អោយទៅអ្នកផ្សេងយកលុយធ្វើព្រងើយ ។ ជាក់ស្ដែងដូចជាដី
ងួន សេងហាក់ ផ្ទេរកម្មសិទ្ធិ៍អោយឈ្មោះ ជា ចំណាន ទំហំដីខុសប្រក្រតីរំលោភយកដីកម្មសិទ្ធិ៍របស់រដ្ឋ ចំនួន17 ហិកតា ពេលដែលមន្ត្រីជំនាញបរិស្ថាននឹងមន្ត្រីរដ្ឋបាលស្រុកចុះត្រួតពិនិត្យ ។
ប្រភពដដែលបានអោយដឹងទៀតថា ដី2100ហិកតាត្រូវបានលោកឧត្តមសេនីយចាត់ចែងរួចហើយ នូវសល់ 1273 ហិកតាទៀតកំពង់រកម៉ូយ ។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានត្អូញត្អែរថា អ្នកមានអំណាច មានសិទ្ធិ៍លក់ដីព្រៃរាប់សិបហិកតាគ្មានបញ្ហា ចំណែកពួកគាត់ប្រជាពលរដ្ឋរកដីធ្វើចំការមិនបាន បើពួកគាត់យកកាំបិតពូថៅទៅកាប់ឆ្ការព្រៃយកដីដាំដុះគ្រាន់ចិញ្ចឹមជីវិតបន្តិចបន្តួចត្រូវប្រឈមមុខនឹងគុកច្រវាក់ តើអោយពួកគាត់ រស់ដោយរបៀបណា?
ប្រជាពលរដ្ឋលោកសំណូមពរអោយឯកឧត្តមម៉ៅ ធនិនអភិបាលខេត្ត ពោធិ៍សាត់ប្រើកណ្ដាប់ដៃដែកចំពោះបុគ្គលមានអំណាច ដើម្បីឧត្តមប្រយោជន៍ជាតិ ។

LEAVE A REPLY

Please enter your comment!
Please enter your name here