សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ខណ្ឌកំបូល ជាមួយកម្លាំងនគរបាល តាមបណ្តាខណ្ឌនានា នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និង ខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវបង្ក្រាបក្រុមចោរប្លន់យ៉ាងសកម្ម នៅតាមបណ្តោយផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ខេត្តកំពង់ស្ពឺ រួមទាំងអ្នកទទួលផលចោរកម្មផងនោះ ប្រមាណ១៣នាក់ បញ្ជូន ទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់។

0
5

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២០នេះ កាលពីអំឡុង ខែឧសភា និងខែកញ្ញា ឆ្នាំ២០២០ មាន ករណីអំពើប្លន់ម៉ូតូ ពីប្រជាពលរដ្ឋនៅតាមដងផ្លូវកើតឡើងនៅក្នុង សង្កាត់ ភ្លើងឆេះរទេះ និងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឡើងដោយក្រុមជនសង្ស័យជាច្រើននាក់។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ខណ្ឌកំបូលបានសហការ ជាមួយកម្លាំងនគរបាល តាមបណ្តាលខណ្ឌនានា នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និង ខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវបង្ក្រាបក្រុមចោរប្លន់យ៉ាងសកម្ម នៅតាមបណ្តោយផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ខេត្តកំពង់ស្ពឺ រួមទាំងអ្នកទទួលផលចោរកម្មផងនោះ ប្រមាណ១៣នាក់ បញ្ជូន ទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់។

បន្ទាប់ពីកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ច បើកការស្រាវជ្រាវ។
ក្រោយពីទទួលបាន ពាក្យបណ្តឹងភ្លាមៗ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌកំបូល ដឹកនាំដោយ លោកផ្ទាល់ ក្រោមការណែនាំពីលោកវរសេនីយ៍ឯកហង្ស មុនី អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល ស្រាវជ្រាវស៊ើបអង្កេត សហការ ជាមួយកម្លាំងនគរបាល តាមបណ្តាលខណ្ឌនានា ដែលពាក់ព័ន្ធកម្លាំង នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តបាត់ដំបង ដោយមានការសម្របសម្រួល ពីស្ថាប័នតុលាការផងដែរ រហូត បង្ក្រាបក្រុមជនសង្ស័យបានជាបន្តបន្ទាប់ រួមទាំងអ្នកទទួលផលចោរកម្ម សរុបទាំងអស់១៣នាក់ ដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។

ក្រុមជនសង្ស័យទាំងអស់នោះតែងតែធ្វើ សកម្មភាពប្លន់ប្រជាពលរដ្ឋយ៉ាងកក្រើកនៅតាម បណ្តោយផ្លូវជាតិ1 លេខ ៣ ផ្លូវជាតិលេខ៤និង ផ្លូវលេខ៤១ខេត្តកំពង់ស្ពឺ។ ក្រុមជនសង្ស័យទាំងនេះក៏មាននៅសេសសល់បក្ខពួកមួយចំនួនដូច្នេះកម្លាំង សមត្ថកិច្ច ជំនាញរបស់លោក ក៏កំពុងតាមស្រាវជ្រាវផងដែរដើម្បីយកមកផ្តន្ទាទោស តាមច្បាប់។

ក្រុមជនសង្ស័យរួមទាំង អ្នកទទួលផលចោរកម្មសរុបទាំងអស់១៣នាក់ ត្រូវបានកម្លាំងរបស់ លោកកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នេះដើម្បីចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here