ករណីចរាចរណ៍មួយកើតឡើងរវាងរថយន្តបាឡែនពណ៌ទឹកប្រាក់

0
11

#ខេត្ត្តកោះកុង៖ នៅវេលាម៉ោង ១២:១៥នាទី ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រ ១៤២-១៤៣ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មានករណីចរាចរណ៍មួយកើតឡើងរវាងរថយន្តបាឡែនពណ៌ទឹកប្រាក់
ពាក់ស្លាកលេខ ភ្នំពេញ 2AN 3540 មានទិសដៅពី ព្រះសីហនុ ទៅភ្នំពេញ អ្នកបើកបរឈ្មោះ សុីវ ម៉េង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឡើងវ៉ាជែងមកបុកជាមួយរថយន្ត SPER GRERT ក្បាលពណ៌ស ផ្ទុកកុងទីន័រពាក់ស្លាកលេខ ភ្នំពេញ 3F-3169 ដែលមានទិសដៅបញ្ច្រាសទិសគ្នា អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។

ករណីនេះបណ្តាលអោយអ្នកបើកបររថយន្តបាឡែន រងរបួសស្រាល ត្រូវបានបញ្ចូនទៅពេទ្យ។

នៅក្នុងហេតុ ការនេះដែរ កំម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ បានសហការជាមួយកំម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល នៅការពារកន្លែងកើតហេតុ រីឯរថយន្តទាំងពីររង់ចាំអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីបន្តនិតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here