អាណិតស្រ្តីអ្នកលក់ចេកចៀនម្នាក់ បានរងរបួសដោយសាររលាកភ្លើងពេញខ្លួន ខណៈកំពុងចៀនចេកលក់ ភ្លើងបានឆាបឆេះធុងហ្គាស

0
6

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅផ្ទះរបស់គាត់ដែលស្ថិតនៅក្នុងផ្សារទួលលៀប ភូមិទួលលៀប សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះឈ្មោះផេង រ៉េម អាយុជាង៤០ឆ្នាំ មុខរបរលក់ចេកចៀន មានទីលំនៅកន្លែងកើតហេតុខាងលើរងរបួសរលាកខ្លួនប្រាណយ៉ាងដំណំ។

ស្រ្តីរងគ្រោះបានប្រើចង្រ្កានហ្គាសដែលមានធុងធំចៀនចេកលក់នៅមុខផ្ទះរបស់គាត់ដែលស្ថិត

នៅក្នុងផ្សារទួលលៀបនោះ ហើយធុងហ្គាសនោះទៀតសោតគឺគាត់ ទើបតែបញ្ចូលហ្គាសរួចថ្មីៗថែមទៀតផង ។លុះពេលកំពុងតែចៀនចេកសុខៗ ស្រាប់តែអណ្តាតភ្លើងបានឆាបឆេះធុងហ្គាសយ៉ាងសន្ធោសន្ធៅតែម្ដង។ ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយដោយខ្លាចឆេះដល់ផ្ទះ ស្រ្តីខាងលើក៏បានស្រវាទាញធុងហ្គាសដែលកំពុងឆេះនោះចេញឲ្យផុតពីផ្ទះទើប បណ្ដាលឲ្យរលាករងរបួស ៕

LEAVE A REPLY

Please enter your comment!
Please enter your name here