មុននេះបន្តិច អាសូរណាស់ ទាហានលង្វែកម្នាក់ ដេញចាប់ចោរលួចកាច់កម៉ូតូពលរដ្ឋបាត់បង់ជីវិតដោយលង់ទឹកបឹង

0
8

—-
កំពង់ឆ្នាំង: ជាអកុសលបានធ្វើឲ្យមន្ត្រីយោធាលង្វែកម្នាក់ដែលបានដេញចាប់ចោរលួចម៉ូតូពលរដ្ឋ បានជិះម៉ូតូដេញធ្លាក់គំហុកចូលទឹកបឹងបង្កឲ្យលង់បាត់បង់ជីវិត ឈ្មោះ សាយ វិសាល ជាទាហាននៅបន្ទាយស្ពានពោធិ៍ ឃុំលង្វែកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

-ខណ:មេឃកំពុងតែភ្លៀងខ្លាំង នៅវេលាម៉ោងប្រមាណជា 4:30 នៅក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច មានករណីចោរញីឈ្មោល បានលួចកាច់កម៉ូតូប្រជាពលរដ្ឋ តែត្រូវបានប្រជាពលរដ្ឋដឹងទាន់ ហើយដេញតាម ក្នុងនោះបានធ្វើឲ្យមន្ត្រីយោធាម្នាក់លង្វែកម្នាក់បាត់បង់ជីវិតដោយលង់ទឹកបឹង។

-ករណីចោរកាច់ករម៉ូតូនៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពេលលួចបានជិះឌុបគ្នា រត់មកដល់ភូមិកំពង់ក្តារ សមត្ថកិច្ចនិងប្រជាការពាររួមទាំងប្រជាពលរដ្ឋតាមទាន់ ចាប់បានខាងចោរស្រីម្នាក់ ចំណែកចោរប្រុស បានរត់ចូលទឹកបឹង ប្រហែល១ម៉ោងក្រោយមកក៏ចាប់បាន។

-ប្រភពបង្ហើបថាចោលញីឈ្មោលរស់នៅរស់នៅភូមិកញ្ជោង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here