សមត្ថកិច្ចបង្ក្រាបបានសត្វមាន់រស់រាប់រយក្បាលខណ:ដែលឈ្មួញដឹកនាំចូលពីប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាត

0
15

ខេត្តបាត់ដំបង! មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបាត់ដំបង សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះស្ទាក់ចាប់រថយន្តកែច្នៃមួយគ្រឿង ខណៈដែលក្រុមឈ្មួញកំពុងដឹកសត្វមាន់រស់ចេញពីប្រទេសថៃដោយមិនមានច្បាប់អនុញ្ញាត។

លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបាត់ដំបងបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ៥៧B ស្ថិតក្នុងភូមិស្រះទឹក ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង និងបាននាំយករថយន្តកែច្នៃមួយគ្រឿង ពាក់ស្លាកលេខ 3765-ភព2 រួមជាមួយនឹងសត្វមាន់រស់ចំនួនជាង ២០០ក្បាលផងដែរ។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ក្រោយពីបង្ក្រាបបាន សត្វមាន់រស់ទាំងជាង ២០០ក្បាលនេះ ត្រូវបានមន្ត្រីជំនាញដឹកបញ្ជូនមកកាន់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តហើយដើម្បីធ្វើការពិន័យ តែពេលនេះកំពុងបូមឈាមផ្ញើវត្ថុធាតុទៅ និងរងចាំគោលការណ៍សម្រេចមកពីលើ។

LEAVE A REPLY

Please enter your comment!
Please enter your name here