ប្រជាពលរដ្ឋ សុំជួបលោក ផែង វណ្ណៈ រឿងដីអូរស្វារអិល ខេត្តបន្ទាយមានជ័យ

0
6

នាថ្ងៃទី២៨ខែ០៩ឆ្នាំ២០២០នៅទីក្រុងភ្នំពេញ ជំនួបលោក ផែង វណ្ណៈបានជួបនិងសាកសួរព័ត៌មាន លំអិត ប្រជាពលរដ្ឋ១០គ្រួសារ រងភាពអយុត្តិធម៌ដោយសារលោក លោក អ៊ំ រាត្រី ចៅហ្វាយខេត្ត បន្ទាយមានជ័យ នៅចំនុចអូរស្វារអិលភូមិសូរិយាសង្កាត់នៅនិមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកអ៊ំ រាត្រី ធ្វើរបាយការណ៍ ទៅ សម្តេច ក្រឡាហោម ស ខេង បំភ្លៃការពិត តើប្រជាពលរដ្ឋរស់បានដោយវិធីណា? ប្រជាពលរដ្ឋមានប័ណ្ណបោះឆ្នោត មានអត្តសញ្ញាណប័ណ្ណ មានសៀវភៅគ្រួសារ ចោទប្រកាន់ថា:អាណាធិតេយ្យ ប្រជាពលរដ្ឋរងចាំ ស្តាប់ពីខ្លឹមសារ លោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែតបំភ្លឺទៅ ACU និងសង្ឃឹងថា ព្រះបិតា សន្តិភាព និងអភិវឌ្ឍន៍ សម្តេចតេជោ ហ៊ុន សែន រកយុត្តិធម៌ជូនពួកគាត់វិញ ដែលពួកគាត់តស៊ូក្តីរយៈពេលជាង ម្ភៃឆ្នាំ

ចំណែក លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យវិញ រឿងដី នៅចំនុចអូរស្វារអិល ភូមិ សូរីយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គាត់បាននិយាយថា:បើប្រជាពលរដ្ឋឈ្នះក្តីរឿងនេះ លោកសុខចិត្ត ចុះចេញពីតំណែងជាអភិបាលរងខេត្ត ៕ដោយ មច្ចុរាជ

LEAVE A REPLY

Please enter your comment!
Please enter your name here