ធំក្លិនស្អុយបញ្ច្រាស់ខ្យល់ល្បីថាលោកវរសេនីយ៍ទោ ប៉ា សុខស្រ៊ុន កំពុងតែរៀបចំកូនចៅដើរប្រមូលលុយពុករលួយនៅតាមគោលដៅដែលប្រព្រឹត្តបទល្មើស

0
9

===========================

{កំពង់ធំ} ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២០ លោកវរសេនីយ៍ទោប៉ាសុខ ស្រ៊ុន ប្រធានស្នាក់ការដឺបេ{ក ២}ជើងគោកប្រចាំខេត្តកំពង់ធំ ល្បីខាងរៀបចំកូនចៅដើរប្រមូលលុយពុករលួយនៅតាមបទល្មើសព្រៃឈើគ្រប់ទីកន្លែងនៅក្នុងខេត្តកំពង់ធំ

ជាក់ស្ដែងកូនចៅដែលមានឈ្មោះលោកប៊ូសាគុណសព្វថ្ងៃនេះដើរចាប់ផងជូនផ្លូវផងហើយនឹងយកលុយពីបទល្មើសផ្សេងៗនៅចំណុច 44 ឬហៅចំណុចកំពុកអំបិល ប្រព្រឹត្តបទល្មើសយ៉ាងសកម្មដើម្បីរកលុយពុករលួយមកជូនលោកវរសេនីយ៍ទោប៉ាសុខស្រ៊ុនដែលជាប្រធានស្នាក់ការដឺបេ{ក២}ជើងគោកប្រចាំខេត្តកំពង់ធំ

ប្រជាពលរដ្ឋដែលរកស៊ីជាលក្ខណៈគ្រួសារសូមសំណូមពរទៅគ្រប់ស្ថាប័នពាក់ព័ន្ធសូមមេត្តាដាក់ការស៊ើបអង្កេតមកលើលោកវរសេនីយ៍ទោប៉ាសុខស្រ៊ុនដែលជាប្រធានស្នាក់ការដឺបេ{ក២}ជើងគោកកំពុងតែកើបលុយពុករលួយពីបទល្មើសព្រៃឈើនិងបទល្មើសផ្សេងៗនៅក្នុងខេត្តកំពង់ធំយ៉ាងសកម្ម

ជាពិសេសលោកវរសេនីយ៍ទោរូបនេះបានដាក់ពណ្ណរាយកូនចៅនៅតាមគោលដៅសំខាន់ៗដូចជាដាក់ស្នាក់ការនៅផ្លូវជាតិលេខ 62 ស្ថិតនៅក្នុងឃុំត្រពាំងឫស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here