ខ្មាន់កាំភ្លើង ម្នាក់ ដក កាំភ្លើង ខ្លីបាញ់ គំរាម អ្នក បើក រ៉ឺ ម៉ក ម៉ូតូ កង់ បីទាំងថ្ងៃ នៅ តាម ផ្លូវ វ៉េ ង ស្រេងរួចជិះម៉ូតូ គេចបាត់

0
6

ភ្នំពេញ ៖ ហេតុការណ៍ នេះ បាន កើតឡើង បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល កាលពី ម៉ោង ១ និង ៣០ នាទី រសៀល ថ្ងៃ ទី ២៧ ខែកញ្ញា ឆ្នាំ ២០២០ នៅ តាម ផ្លូវ វ៉េ ង ស្រេង មុខ ផ្សារ ត្រពាំង ថ្លឹង ស្ថិត ក្នុងភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោម ចៅ ទី ១ ខណ្ឌ ពោធិ៍ សែន ជ័យ ។

ខ្មាន់កាំភ្លើង ម្នាក់ ខណៈ ជិះ ម៉ូតូ វាក់ អឺ ជាមួយ រ៉ឺ ម៉ក ម៉ូតូ កង់ បី មាន ឃ្លុប ១ គ្រឿង ដែល បាន បត់ កាត់ ពីមុខ និង បាន កៀរ គ្នា ជា ហេតុ ធ្វើ ឲ្យ ជន នោះ ផ្ទុះ កំហឹង យ៉ាង ខ្លាំង រួច ក៏ ស្ដី បន្ទោស អ្នកបើកបរ រ៉ឺ ម៉ក ម៉ូតូ លុះ ពេល អ្នក បើក រ៉ឺ ម៉ក ម៉ូតូ បាន តបត វិញ ទើប ក្លាយជា ទំនាស់ ពាក្យ សម្ដី យ៉ាង តឹង សរសៃ . ក ក៏ ស្រាប់តែ ជនសង្ស័យ គំរាម បាញ់ សម្លាប់ រួច ក៏ ដក កាំភ្លើងខ្លី ពី ចង្កេះ បាញ់ គម្រាម អ្នក បើក រ៉ឺ ម៉ក ម៉ូតូ នោះ ចំនួន ១ គ្រាប់ និង គេចខ្លួន ទៅ បាត់ ដោយ សុវត្ថិភាព តែ ម្តង ។

ខ្មាន់កាំភ្លើង នេះ មិន ត្រូវ បាន គេ ស្គាល់ អត្តសញ្ញាណ នោះ ទេ ដោយ ជិះ ម៉ូតូ ម៉ាក ហុងដា ឌ្រី ម សេ ១២៥ មួយ គ្រឿង ចំណែក ជន រង គ្រោះ មាន គ្នា ២ នាក់ មិន ស្គាល់ អត្តសញ្ញាណ ដូច គ្នា ហើយ បើកបរ និង ជិះ រ៉ឺ ម៉ក ម៉ូតូ កង់ បី ១ គ្រឿង ពណ៌ ក្រហម ពាក់ ស្លាក លេខ ភ្នំពេញ 1HC-9621 ។

បើ តាម បុរស ជា អ្នក បើក រ៉ឺ ម៉ក ម៉ូតូ នេះ មិន បាន ប្រាប់ ឈ្មោះ ឡើយ ហើយ គាត់ បាន និយាយ ថា នៅ មុន ពេល កើត គាត់ មាន គ្នា ២ នាក់ បាន បើកបរ រ៉ឺ ម៉ក ម៉ូតូ កង់ បី ដោយ ធ្វើ ដំណើរ ក្នុង ទិស ដៅ ពី លិចទៅ កើត តាម ផ្លូវ វ៉េ ង ស្រេង លុះ ពេល ទៅ ដល់ ត្រង់ ចំណុច កើតហេតុ រូប គាត់ ក៏ បាន បត់ ឆ្វេង ក៏ ស្រាប់តែ បុរស ម្នាក់ ជា ខ្មាន់កាំភ្លើង ខាងលើ ជិះ ម៉ូតូ ពីក្រោយ ស្រប ទិស គ្នា លុះ ទៅ ដល់ ចំណុច កើតហេតុ ក៏ បាន កៀរ គ្នា ជាមួយ រ៉ឺ ម៉ក ម៉ូតូ របស់ គាត់ ។

បុរស ជា អ្នក បើក រ៉ឺ ម៉ក ម៉ូតូ កង់ បី បន្ត ថា ខណៈនោះ បុរស ជា ខ្មាន់កាំភ្លើង រូប នេះ បាន ស្ដី ឲ្យ គាត់ រហូត ទាក់ ពាក្យ សម្ដី គ្នា ហើយ បុរស រូប នោះ ក៏ បាន គំរាម បាញ់ សម្លាប់ គាត់ ទាំង ២ នាក់ ទៀត ផង លុះ និយាយ គ្នា មិន ទាន់ ផុត ពី មាត់ ផង ក៏ ដក កាំភ្លើង បាញ់ មេឃ ១ គ្រាប់ ដើម្បី គំរាម គាត់ រួច ក៏ ជិះ ម៉ូតូ គេចខ្លួន បាត់ ស្រមោល តែ ម្ដង ។ កម្លាំង នគរបាល បាន នគរបាល ប៉ុស្តិ៍ ចោម ចៅ ទី ១ និង នគរបាល ខណ្ឌ ពោធិ៍ សែន ជ័យ បាន ចុះ ទៅ កាន់ កន្លែង កើតហេតុ ភ្លាម ៗ និង រក ឃើញ សំបក គ្រាប់ កាំភ្លើងខ្លី ១ គ្រាប់ ហើយ ក៏ បាន រើស យក ទៅ រក្សា ទុក ព្រមទាំង ឲ្យ អ្នកបើកបរ រ៉ឺ ម៉ក ម៉ូតូ កង់ បី ទៅ ដាក់ ពាក្យ ប្ដឹង ដើម្បី ស្រាវជ្រាវ រកមុខ ខ្មាន់កាំភ្លើង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here