សមត្ថកិច្ច ឃាត់ចាប់ខ្លួនជនស្សយ័ម្នាក់ ដែលលាក់ទុកក្រឡចាស់ៗ រកឃើញពីបាតសមុទ្រ

0
7

ក្រុងព្រះសីហនុ៖ កាលពីម៉ោង៩យប់ថ្ងៃទី២៧.០៩.២០២០កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សម្របសម្រួលនីតិវិធីដោយលោកហួត វិចិត្រ ព្រះរាជអជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ និងចូលរួមពីលោក ប៊ុត បុប្ផាប្រធានមន្ទីរ វប្បធម៌និងវិចិត្រសីល្បៈខេត្ត បានចុះឃាត់ចាប់ជនស្សយ័ម្នាក់ ដែលលាក់ទុកក្រឡចាស់ៗ រកឃើញពីបាតសមុទ្រ(សង្ស័យវត្ថុបុរាណ)នៅចំណុចផែរូយ៉ាល់ ស្ថិតក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុង+ខេត្តព្រះសីហនុ ។ ជនសង្សយ័ឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម និងដកហូតក្រឡទាំងតូច .ធំចំនួន២៨១ក្រឡ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងរក្សាទុកនៅ បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុដើម្បីអនុវត្តនីតិវិធីបន្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here