ឯកឧត្ដម តូច ប៉ូលីវ៉ា៖អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្តបានអញ្ជើញចុះផ្សព្វផ្សាយអប់រំបរិស្ថានទិវាពិភពលោកស្អាត

0
10

(ខេត្តស្វាយរៀង)នៅថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្តបានអញ្ជើញ
ទិវាពិភពលោកស្អាត ដែលពិធីរៀបចំធ្វើនៅសួនច្បាររបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហុក ឡង់ឌី ស្ថិតនៅក្នុងភូមិសួនថ្មី សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀង។ ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ គណៈអភិបាលក្រុងស្វាយរៀង ព្រះសង្ឃ អស់លោកសមាជិកគណៈកម្មការវាយតម្លៃទីក្រុងស្អាតខេត្តស្វាយរៀង លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ទាំង៧ ប្អូនៗ ក្មួយយុវជនកាយរឹទ្ធ កាកបាទក្រហម និងយុវជន សសយក សរុប្រមាណ ៧៩អង្គ-នាក់។

ក្នុងនោះឯកឧត្ដមអភិបាលរង បានមានប្រសាសន៍ថា
ទិវានេះ ប្រារព្ធឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យចេះថែរក្សាការពារបរិស្ថានជុំវិញខ្លួនត្រូវស្អាតជាប្រចាំ ណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីការរៀបចំទុកដាក់នូវកាកសំណល់រឹង ត្រូវចូលរួមការពារថែរក្សាតំបន់ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ លើសពីនេះក៏យើងមិនត្រូវភ្លេចខ្លួនពីជំងឺកូវីដ១៩ដែរកំពុងកើតមាននៅលើពិភពលោក គឺត្រូវចូលរួមការពារ ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងសេចក្ដីរបស់រដ្ឋបាលខេត្តស្វាយរៀងផងដែរ។ដោយជា រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here