សមត្ថកិច្ចនគរបាលខេត្តកំពង់ធំ បញ្ជូនជនសង្ស័យ ០៥នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ទៅសាលាដំបូងខេត្តកំពង់ធំ

0
28

(កំពង់ធំ)៖ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៩ និង ៤០ នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យ ០៥នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត ។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ចជំនាញ
បានឲ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការ ជាមូយកម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៏ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន
ខុសច្បាប់ ០១ ករណី ឃាត់ខ្លួន ជនសង្ស័យ ០៥ នាក់
នៅចំណុចភូមិ គីរីអណ្ដែក ឃុំ ទ្រាល ស្រុកតាំងគោក ខេត្ត
កំពង់ធំ កាលថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៩ និង ៤០ នាទី ។
ជនសង្ស័យទាំង០៥នាក់រួមមាន:
១-ឈ្មោះ ជិន ចាន់នាថ ភេទ ប្រុស អាយុ ២៨ ឆ្នាំ នៅភូមិ
អូរក្រវ៉ាន់ ឃុំ ចំការអណ្ដូង ស្រុក ចំការលើ ខេត្តកំពង់ចាម
(ជួញដូរសារធាតុញៀនខុសច្បាប់)។
២-ឈ្មោះ គ្រុយ ផល្លី ភេទ ប្រុស អាយុ ២៤ ឆ្នាំ នៅភូមិ
អូរក្រវ៉ាន់ ឃុំ ចំការអណ្ដូង ស្រុក ចំការលើ ខេត្ត
កំពង់ចាម (ជួញដូរសារធាតុញៀនខុសច្បាប់) ។
៣-ឈ្មោះ គឿង ចាន់ ប្រុស អាយុ ១៥ ឆ្នាំ ភូមិ អូរក្រវ៉ាន់
ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម (ប្រើប្រាស់
សារធាតុញៀនខុសច្បាប់) ។
៤-ឈ្មោះ ឈិត ក្លូរ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិ
អូរក្រវ៉ាន់ ឃុំ ចំការអណ្ដូង ស្រុក ចំកាលើ ខេត្តកំពង់ចាម (ប្រើប្រាស់សារធាតុញៀនខុសច្បាប់)។
៥-ឈ្មោះ គ្រុយ ផល្លិត ភេទ ប្រុស អាយុ ២២ឆ្នាំ ភូមិ
អូរក្រវ៉ាន់ ឃុំ ចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម (ប្រើប្រាស់សារធាតុញៀនខុសច្បាប់) ។
សមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យ ជា
សារធាតុញៀនខុសច្បាប់ចំនួន ០៣ កញ្ចប់ មានទម្ងន់ ០,៤ក្រាម , ម៉ូតូ ០១ គ្រឿង និងទូរស័ព្ទដៃចំនួន ០២គ្រឿង។
ករណីនេះសមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង មកការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here