បុរសពីរនាក់ផឹកស្រាក្លែមសំដីទាស់ទែងវាយតបគ្នាអ្នកឈ្នះដេកគុក អ្នកចាញ់ស្លាប់

0
23

ខេត្ត​កំពង់ធំ​ មានការភ្ញាក់ផ្អើល​មួយ ដោយសារ​មានការណី ប្រើអំពើហឹង្សា រហូតធ្វើឲ្យបុរសម្នាក់រងរបួសធ្ងន់រហូត ដល់ស្លាប់នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ ចំណែក​អ្នកឈ្នះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់វាខ្នោះ..។
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង១៩,០០ នាទី នៅតំបន់ទួលដើមស្នាយ ទឹកដីឃុំត្បែង ស្រុក​កំពង់ស្វាយ​ ខេត្ត​កំពង់ធំ.ថ្ងៃទី​
២៧ខែកញ្ញា​ ២០២០ បន្ទាប់​ពី​មានការណី ប្រើអំពើហឹង្សា​ដោយ​ចេតនា​បណ្តាលឲ្យមានមនុស្សស្លាប់ ប្រជា​ពលរដ្ឋ​បាន​រាយការណ៍​ដល់សមត្ថកិច្ច នៅព្រឹក​ថ្ងៃទី, ២៨ ខែឆ្នាំដដែល ពីករណីហិង្សាដោយចេតនាបណ្តាលឲ្យមនុស្សស្លាប់ ដែលបង្ករ ឡើងដោយ ជនសង្ស័យឈ្មោះ ឆឹម ពេង ភេទប្រុស អាយុ ៣៦ឆ្នាំជនជាតិខ្មែរ មានមុខរបរធ្វើការសំណង់ នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ចំណកជនរងគ្រោះ មានឈ្មោះ បុិច សុឃីម ភេទប្រុស អាយុ ៣១ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ ធ្វើស្រែប្រាំង នៅភូមិឃុំជាមួយជនសង្ស័យ ។
តាម​ការ​ឲ្យដឹង​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ មុនពេលកើតហេតុ បុរស​២នាក់
បានបបួលគ្នាផឹកស្រានៅកន្លែងកើតហេតុ លុះស្រាជ្រាបពេញខ្លួន បែកគំនិតក្លែមសំដី ទើបឈានដល់ ឈ្លោះប្រកែកគ្នា រហូតមានការវាយតប់គ្នាបណ្តាលឲ្យជនរង គ្រោះមានរបួស ក្រោយមក លោក ឡូត ជាម្ចាស់ស្រែ ក៏បានទៅដឹកយករងគ្រោះមកកាន់ពេទ្យភូមិតារាម ឃុំត្បែង។

លុះព្រឹកឡើងអាការះឈឺចុកចាប់របស់ ជនរងគ្រោះ​មិនមានការអន់ថយឡើយ ក្រោយ​មកសាច់ញាតិ
ជនរងគ្រោះទៅកាន់ពេទ្យបង្អែក ខេត្ត​កំពង់ធំ​ លុះដល់ម៉ោង ០៩,១៥នាទី ជនរងគ្រោះបានដាច់ ខ្យល់ស្លាប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។
សមត្ថកិច្ច ព្រមទាំងគ្រូពេទ្យបានពិនិត្យសាកសព ក្នុងការពិនិត្យក្បាលដងខ្លួន និងអវយវៈឃើញថានៅផ្នែកក្បាលមានស្នាមផុងលលាដ៍ក្បាលផ្នែកខាងឆ្វេងមានទំហំ ៦ស.ម × ៨ ស.ម នៅផ្នែកខាងមុខមានស្នាមជាំភ្នែកទាំងសងខាង ច្រាលឈាមហូរចេញតាមមាត់ ទើបសន្និដ្ឋានថា ជនរងគ្រោះរងប៉ះពាល់ផ្នែកក្បាលដោយវត្ថុរឹង បណ្ដាលឱ្យផុងលលាដ៍ រហូតដល់ស្លាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here