គោយន្តកន្ត្រៃមួយគ្រឿងដឹកឈើគ្មានច្បាប់អនុញ្ញាតត្រូវបានខាងនាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវធ្វើការបង្ក្រាប

0
11

ខេត្តសៀមរាប÷ នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង ៨:៤៩នាទី ក្រោយពីមានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋមកក្រុមអ្នកសារព័ត៌យើងថាមានក្រុមឈ្មួញបានដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃមួយគ្រឿងភ្លាមៗនោះដែរខាងអ្នកសារព័ត៌មានយើងបានរាយការណ៌បន្តទៅខាងជំនាញខណ្ឌរដ្ឋបាលព្រៃឈើដើម្បីជ្រាបជាព័ត៌មានផងដែរ

ក្រោយពីរទទួលដំណឹងពីរអ្នកសារព័ត៌មានយើងរួចមកលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃខេត្តសៀមរាប បានចាត់ឲ្យខាងនាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ចុះមកធ្វើការទប់ស្កាត់និងឈានដល់ការបង្ក្រាបតែម្តង

ការប្រតិបត្តិការបង្រ្កាបស្ថិតនៅចំណុចផ្លូវបំបែក ភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងការបង្ក្រាបខាងលើនេះដែរខាងមន្ត្រីជំនាញបានដកហូតបានគោយន្តកន្ត្រៃមួយគ្រឿងនិងឈើអារប្រភេទក្តារជាច្រើនសន្លឹកផងដែរ

យោងតាមសេចក្តីរាយការពីរខាងនាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវតាមទូរសព្ទនាយព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថាឈឺដែរលោកបង្ក្រាបបានខាងលើនោះគឺជាប្រភេទឈើក្រៅចំណាត់ថ្នាក់ដែលមានមុខកាត់ដូចខាងក្រោម÷
០.០១៥×០.២០×៥ម×១៤៣=២.១៤៥
០.០៥×០.១៥×៥ម×៩=០.៤០៥
០.០៥×០.១៥×៥ម×៩=០.៣៣៧
ចំនួនឈើសរុបបានចំនួន ((២៨៨៧ម៉ែត្រគូប))

ចំណែកវត្ថុតាងមានគោយន្ត១គ្រឿងនិងឈើខាងលើត្រូវបានរក្សាទុកនាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវដើម្បីរងចាំម្ចាស់មកធ្វើការដោះស្រាយ តាមច្បាប់និតិវិធីនៃច្បាប់រដ្ឋបាលព្រៃាឈើ។។អត្ថបទនិងរូបភាពដោយលោកតុងខា។

LEAVE A REPLY

Please enter your comment!
Please enter your name here