មួយករណីទៀតហើយ ផ្ទុះអាវុធពីគ្រាប់ មន្ត្រីយោធាបាញ់ គំរាម ស្ត្រីម្នាក់នៅស្រុកព្រៃនប់

0
6

ខេត្តព្រះសីហនុ ÷ មានភាពភ្ញាក់ផ្អើលទៀតហើយនៅស្រុកព្រៃនប់ នាយប់ ថ្ងៃទី ២៨.០៩.២០២០ វេលាម៉ោង ២១.៣០នាទី នៅចំណុចមុខផ្ទះបុណ្យ០៧ថ្ងៃ ស្ថិតក្នុង ភូមិ ព្រៃ នប់២ ឃុំព្រៃ នប់ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ មានករណីបាញ់គំរាមមួយកើតឡើង បង្ករដោយជន សង្ស័យ ម្នាក់ ជាមន្ត្រីយោធាពាក់សក្កិ4 កន្លះនៅរាជធានីភ្នំពេញ។

យោងតាមរ បញ្ជាក់ របស់លោកវរសេនីយ៍ឯក ហួរយ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី 28 ខែកញ្ញាឆ្នាំ 2020 មានករណីបាញ់គំរាម មួយករណី នៅស្រុកព្រៃនប់ បង្កឡើងដោយជនសង្ស័យឈ្មោះ ឈ្មោះ ភិន សាយ័ន្ត ហៅណូភេទប្រុសអាយុ-ឆ្នាំមុខរបរយោធា មានទីលំនៅ- រាជធានីភ្នំពេញ បានប្រើអាវុធខ្លី(មិនស្គាល់ម៉ាក) បាញ់ឡើងលើចំនួន០២ គ្រាប់ដើម្បីគំរាមជនរងគ្រោះឈ្មោះ ចៅ វន្នី ភេទស្រី អាយុ ២៥ឆ្នាំមានទីលំនៅដូចកន្លែងកើតហេតុ។
ក្រោយពីធ្វើ សកម្មភាព ភាពរួចជនសង្ស័យបានបើក រថ យន្តម៉ាកវុីហ្គូ ពណ៍ ស ពាក់ផ្លាកលេខ (រដ្ឋ-..២៤ ចុង) រត់គេចខ្លួនបាត់។ ដោយឡែក ចំពោះ មូលហេតុ ដែលឈានដល់ មន្ត្រីយោធា ធ្វើការបាញ់គំរាម នេះ គេនៅពុំទាន់ដឹងមូលហេតុជាក់លាក់ នៅឡើយទេ ប៉ុន្តែ បើទោះបីជាយ៉ាងណាក៏ដោយ ក៏អត្តសញ្ញាណ ជនបង្ក ត្រូវបានសមត្ថកិច្ច កំណត់មុខសញ្ញាបានហើយ និងកំពុងបន្តអនុវត្តនីតិវិធីប្រើតាមផ្លូវច្បាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here