សមត្ថកិច្ចក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិអ្នកដទៃ

0
8

កោះកុង ÷ នៅវេលាម៉ោងជាង៦ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ សមត្ថកិច្ចក្រុងខេមរភូមិន្ទ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ស្មាច់មានជ័យ ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ក្រោយទទួលបានបណ្តឹងពីពលរដ្ឋថា មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានលួចទ្រព្យសម្បត្តិពួកគាត់ កម្លាំងប៉ុស្តិ៍ស្មាច់មានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងវែង បើកការស៊ើបអង្កេត រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ ជ័យ តុលា (ហៅអាខ្លា) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ទើបចេញពីពន្ធនាគារ) និងគូកនម្នាក់ទៀតឈ្មោះ ខន សាលីម (ហៅអាតួ) អ្នកទាំងពីរមានទីលំនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។

ប្រភពដដែលបញ្ជាក់បន្ថែមថា ក្រោយឃាត់ខ្លួនជំនាញដកហូតបានចិញ្ចៀនលោហធាតុពណ៌មាន១វង្ស ខ្សែដៃលោហធាតុពណ៌មាសចំនួន២ខ្សែ ទូរស័ព្ទ៣គ្រឿង ម៉ាកOPPO ពណ៌ខៀវលាយខ្មៅមួយគ្រឿង SAMSUNG ពណ៌ខ្មៅមួយគ្រឿង និងម៉ាកTECNOមួយគ្រឿង កាបូបស្ពាយចំនួន៣ និងកាបូបដៃមួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងចាត់ការតាមនិតិវិធី ។

LEAVE A REPLY

Please enter your comment!
Please enter your name here