ប្រហិតវេចខ្ចប់ខុសបច្ចេកទេស និងខុសច្បាប់ជិតកន្លះតោនត្រូវសមត្ថកិច្ចបង្រ្កាប

215

សមត្ថកិច្ចបានឲ្យដឹងថាប្រហិតចម្រុះប្រមាណជាកន្លះតោនត្រូវបានសមត្ថកិច្ចបង្រ្កាបបានដោយរកឃើញថាមានការវេចខ្ចប់ខុសបច្ចេកទេស និង នាំចូលខុសច្បាប់តាមច្រករបៀងខេត្តបន្ទាយមានជ័យ។

អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូល​និងកម្លាំង​នគរ​បាល​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច បានដុតកំទិចប្រហិតចម្រុះជិតកន្លះតោន នៅចំណុចភូមិក្បាល​ស្ពាន​សង្កាត់ ក្រុង​ប៉ោយប៉ែត។

តាមការចុះផ្សាយដដែលអនុប្រធានទទួលបន្ទុកទីផ្សារ សាសាខាកាំកុងត្រូលខេត្តលោក ហុង លៀង បាន​បញ្ជាក់​ថា​ប្រហិតចម្រុះដែលកម្លាំងចម្រុះចាប់បានគឺជាប្រហិតដែលឈ្មួញលួចនាំចូលពីប្រទេស​ថៃតាម​ច្រក​របៀង ដោយខុស​ច្បាប់ និងប្រហិតដែលវិចខ្ចប់ខុសបច្ឆេកទេស និងខូចគុណភាពម្ចាស់ត្រូវចាត់ ការតាម​ច្បាប់​ដោយដុតកម្ទេចប្រហិត​ចម្រុះ​នោះចោល។

តាមការចុះផ្សាយដដែលការបង្រ្កាបបទល្មើសនេះធ្វើឡើងនៅវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី២៨ ខែ​មករា​ឆ្នាំ​២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិមួយ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ដោយកម្លាំង​នគរ​បាល​​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច​ខេត្តបានសហការជាមួយមន្ត្រីសាខាកាំកុងត្រូលខេត្តបាន​ឃាត់រថយន្ត​១គ្រឿង​ម៉ាក់កាំម៉ារី​សេរីចាស់​ពាក់ស្លាក់លេខភ្នំពេញ 2B-8109 ដែលដឹកប្រហិតចម្រុះទំងន់៤៥០គីឡូក្រាម។

តាមការចុះផ្សាយដដែលក្រោយបង្ក្រាបសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់ចំណែកប្រហិតចម្រុះទំងន់ ៤៥០គីឡូក្រាម​ត្រូវបានយកទៅដុតកំទិចចោល​៕