ភាគីថៃបន្ទន់ឥរិយាបថ យ៉ាងទន់ភ្លន់ ក្នុងកិច្ចទំនាក់ទំនងសហប្រតិបត្តិការ ជាមួយភាគីកម្ពុជា(កោះកុង-ត្រាត)លើវិស័យសុខាភិបាល

0
19

កោះកុង៖ខេត្តត្រាត ជាខេត្តមួយរបស់ប្រទេសថៃ មានព្រំដែនជាប់និងខេត្តកោះកុងរបស់កម្ពុជា។ក្នុងមួយរយៈកាលថ្មីនេះ ខេត្តត្រាត និងខេត្តកោះកុងតែងមានទំនាក់ទំនងគ្នាជាប់ជានិច្ចជាមួយនិងកិច្ចការងារព្រំដែន ដើម្បីបង្កើនភាពស្និទស្នាល ក្នុងភាពជាដៃគូ ។បើទោះជាខេត្តទាំងពីរស្ថិតក្នុងស្ថានការ កំពុងទទួលរងការយាយី ក្នុងដំណាក់កាលកូវីដ-១៩ មានស្ថានភាពការឆ្លងពីកូវីដ-១៩ ខុសប្លែកគ្នា យ៉ាងណាក្តី ពោលគឺកម្ពុជាពុំទាន់មានអត្រាស្លាប់នៃជំងឺប្រភេទថ្មីនេះ ដូចនៅប្រទេសថៃនៅឡើយ។

បើទោះជា ខេត្តត្រាតរបស់ប្រទេសថៃកំពុងមានអត្រាឆ្លងជំងឺកូវីដ-១៩ មានអត្រាខ្ពស់ជាងខេត្តកោះកុងនាពេលនេះ ផ្នែកសុខាភិបាលរបស់ខេត្តត្រាតនៅតែបន្ទន់ឥរិបទរបស់គេ ចូលរួមចែករំលែកផ្តល់ជាឧបករណ៍ សម្ភារបរិក្ខាពេទ្យ ដើម្បីកាត់បន្ថយទុក្ខលំបាក និងជួយថែរក្សា ព្យាបាលអ្នកជំងឺរបស់ខេត្តកោះកុងបានមួយចំនួនផងដែរ។

បន្ទាប់ពីបានទទួលជំនួយសាងសង់អាគារសង្គ្រោះបន្ទាន់ និងអាគារសម្លាប់មេរោគរួម រួចរាល់ជាស្ថាពរកាលពេលថ្មីៗនេះ លោកវេជ្ជៈបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចុះហត្ថលេខាប្រគល់និងទទួលសម្ភារ:ឧបរករណ៏បរិក្ខាពេទ្យចំនួន៣ រថយន្តបន្ថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារ ប្រតិបត្តិការអន្តរជាតិថៃ ( TICA )សំរាប់បំពាក់ក្នុងអាគារសង្គ្រោះបន្ទាន់ និងអាគារសម្លាប់មេរោគរួមនៃមន្ទីរពេទ្យខេត្តកោះកុង ប្រចាំឆ្នាំ 2020 ដែលកន្លងមកធ្លាប់ខ្វះខាតឧបរករណ៍ បច្ចេកទេស សំរាប់ទទួល ពិនិត្យព្យាបាលអ្នកជំងឺ ។ពិធីចុហត្ថលេខានេះប្រព្រិត្តទៅ រវាងមន្ទីរសុខាភិបាលខេត្តកោះកុង និងមន្ទីរសុខាភិបាលខេត្តត្រាតនៃព្រះរាជាណាចក្រថៃ នៅតំបន់ច្រកទ្វាព្រំដែនអន្តរជាតិចាំយាម(តំបន់ ស) ខេត្តកោះកុង ។

LEAVE A REPLY

Please enter your comment!
Please enter your name here