ភរិយា ប្រធាន មន្ទីរ សេដ្ឋកិច្ច ខេត្តស្ទឹងត្រែង បើករថយន្ត បុក ម៉ូតូ បណ្តាល ឲ្យ ស្លាប់ ម្នាក់ បង្កការភ្ញាក់ផ្អើល

0
9

ស្ទឹងត្រែង : ហេតុការណ៍ នេះ កើតឡើង នៅលើ កំណាត់ ផ្លូវជាតិ លេខ ៧ ក្បែរ ច្រមុះជ្រូក ចំការ ម៉ៃសាក់ ស្ថិតក្នុង ភូមិ រាជា នុ កូ ល សង្កាត់ ក្រុង ស្ទឹងត្រែង កាលពី ម៉ោងជាង ៦ យប់ ថ្ងៃទី ២៨ខែកញ្ញា ឆ្នំា២០២០ រថយន្ត ដែល បើកបរ ដោយ ភរិយា ប្រធាន មន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្តស្ទឹងត្រែង បាន ជួប គ្រោះថ្នាក់ ចរាចរណ៍ បុក ទង្គិច ជាមួយ ម៉ូតូ បណ្ដាល ឲ្យ បុរស អ្នកបើក ម៉ូតូ ស្លាប់ ។

ហេតុការណ៍ ដ៏ រន្ធត់ នេះ សាច់ញាតិ ជនរងគ្រោះ ស្រែក ទ្រហោយំ ឱប សាកសព ដែល ដួល ដេក នៅលើ ផ្លូវ ។ ចំណែក ម៉ូតូ ប៉ើង ខ្ទាត ខ្ទាតចូល គម្ពោធ ព្រៃ ប្របផ្លូវ ។ រីឯ រថយន្ត ខូចខាត មួយ ចំហៀង មុខ ចត នៅនឹងកន្លែង កើតហេតុ ។
គ្រោះថ្នាក់ ចរាចរណ៍ នេះ កើតឡើង រវាង រថយន្ត ពាក់ ផ្លាកលេខ ស្ទឹងត្រែង 2B-1134 ពណ៌ ស បើក ក្នុងទិសដៅ ពី ត្បូង ទៅ ជើង ។ អ្នកបើករថយន្ត ឈ្មោះ ស៊ី សុវណ្ណនី អាយុ ៤៧ ឆ្នាំ ដែល គេ ស្គាល់ ថា ជា ភរិយា លោក ប្រធាន មន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្ត ឆ្នាំ មាន ទីលំនៅ ភូមិ ស្ពានថ្ម សង្កាត់ ក្រុង ស្ទឹងត្រែង ។ រីឯ អ្នកបើក ម៉ូតូ ឈ្មោះ ទិ ត្យ ណែម អាយុ ២៧ ឆ្នាំ រស់នៅ ភូមិ រា ជានុ កូ ល សង្កាត់ ក្រុង ស្ទឹងត្រែង ។ ម៉ូតូ បើក ក្នុងទិសដៅ ពី ជើង ទៅ កើត ។
រថយន្ត បើក កបរ មាន ល្បឿន លឿន ។ អ្នកបើក ម៉ូតូ ល្មើស នឹង ច្បាប់ ចរាចរណ៍ ដោយ បត់ ឆ្វេង មិន ប្រយ័ត្ន បណ្តាល ឲ្យ រថយន្ត ដែលមាន ល្បឿន លឿន បុក គ្នា តែម្ដង ។
សមត្ថកិច្ច បាន នាំយក រថយន្ត និង ម៉ូតូ មក រក្សាទុក នៅក្នុង ស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង ដើម្បី រង់ចាំ ការដោះស្រាយ ទៅតាម ផ្លូវច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here