រដ្ឌបាលខេត្តកំពង់ឆ្នាំង បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីនៃការធ្វើសេចក្តីសម្រេចលើសំណុំរឿងវិវាទក្នុងយន្ត ការគណៈកម្មាធិការសុរិយោដីជូនដល់មន្ត្រីគណៈកម្មការសុរិយាដីរាជធានី ខេត្ត

0
5

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោ
ស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២០នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ទេព ធន រដ្ឋ
លេខាធិការ និងជាអគ្គលេខាធិការអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមជា សុផារ៉ាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម សាន់ យូ អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីនៃការធ្វើសេចក្តីសម្រេចលើសំណុំរឿងវិវាទក្នុងយន្តការរបស់គណៈកម្មាធិការសុរិយោដីជូនដល់មន្ត្រីគណៈកម្មការសុរិយោដីរាជធានី ខេត្ត។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ រៀនចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានសិក្ខាកាមសរុបចំនួន ៥០នាក់ ដែលមានសមាសភាពជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីរាជធានី ខេត្ត អនុប្រធាន និងមន្ត្រីលេខាធិការដ្ឋានគណៈ
កម្មការសុរិយោដីថ្នាក់រាជធានី ខេត្តទាំង ២៥ ដែលពុំធ្លាប់ទទួលការបណ្ដុះបណ្ដាល។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺដើម្បីផ្ដល់ចំណេះដឹង
ជូនសិក្ខាកាមឱ្យបានជ្រាបអំពីរបៀបនៃការធ្វើសេចក្តីសម្រេចលើវិវាទដីធ្លីក្នុងយន្តការគណៈកម្មការសុរិយាដី។ ជាងនេះទៅ
ទៀតគឺផ្ដល់ជូនសិក្ខាកាមនៅរបៀបចាត់ការលើសំណុំរឿងវិវាទដីធ្លីដែលមិនអាចសម្រុះសម្រួលបានជាពិសេសផ្ដល់ជូននូវរបៀបនៃការសិក្សាសំណុំរឿងវិវាទដីធ្លីដោយផ្ដោតលើអង្គហេតុ អង្គច្បាប់សេចក្តីសន្និដ្ឋាន និងការលើកយោបល់ស្នើសុំការសម្រេចពីឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាល ដែលជាប្រធានគណៈកម្មការសុរិយោដីរាជធានី ខេត្ត ក្នុងគោលដៅជំរុញការដោះស្រាយវិវាទដីធ្លីថ្នាក់រាជធានី ខេត្ត ឱ្យកាន់តែទទួលបានច្រើនជាអតិបរមា ប្រកបដោយយុត្តិធម៌ និងទទួលយកបានទាំងអស់គ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here