កម្លាំងជំនាញនៃអធិការនគរបាលក្រុងកំពង់ឆ្នាំងបានសហ ការជាមួយកម្លាំងនគរបាលការិយាល័យជំនាញនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានធ្វើការបង្ក្រាបជនសង្ស័យរក្សា ទុកនឹងចែកចាយគ្រឿងញៀនដោយខុសច្បាប់ចំនួន៤នាក់ នៅក្នុងក្រុងកំពង់ឆ្នាំង

0
8

ខេត្តកំពង់ឆ្នាំង កម្លាំងជំនាញ នៃអធិការដ្ឋានក្រុងកំពង់ឆ្នាំងបានសហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញ
នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងធ្វេីការបង្ក្រាបករណីរក្សាទុក ចែកចាយនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្ទះភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងកាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង៣០នាទី។

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថាការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៤នាក់ រួមទាំងវត្ថុ
តាងរួមមាន៖
១- ឈ្មោះ ខាន់ រ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
២- ឈ្មោះ នូ រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
៣- ឈ្មោះ នឹង តុលា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
៤- ឈ្មោះ ឡាំង ធុល ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

នៅក្នុងនោះផងដែរក៏បានដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៥កញ្ចប់តូច កាំភ្លើងកែច្នៃ 1ដើម ទូរស័ព្ទដៃ ១គ្រឿង ម៉ូតូ២គ្រឿង និងសម្ភារៈឧបករណ៍សំរាប់វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង 4 នាក់ខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញនៃស្នងការក៏បានកំពង់ឆ្នាំងបានកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការបន្តតានីតិវិធីនៅព្រឹកថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២០ នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here