កម្លាំងសមត្ថកិច្ចនគរបាលគ្រឿងញៀនស្រុករលាប្អៀរនិង ប៉ុស្តិ៍រដ្ឋបាលអណ្ដូងស្នាយបានសហការជាមួយកម្លាំងជំនាញការិយាល័យគ្រឿងញៀននៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានឃាត់ជនសង្ស័យចំនួន 2នាក់ក្នុងករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន នៅក្នុងស្រុករលាប្អៀរ

0
6

ខេត្តកំពង់ឆ្នាំង កម្លាំងជំនាញគ្រឿងញៀនស្រុករលាប្អៀរ
និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តូងស្នាយ បានសហការជាមួយកម្លាំងជំនាញការិយាល័យគ្រឿងញៀននៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្នុងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង១៧នាទីស្ថិតនៅចំណុចផ្ទះឈ្មោះ ឃុន សុវណ្ណរិទ្ធិ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្ថិតក្នុងភូមិស្ពករាជ្យ ឃុំអណ្តូងស្នាយស្រុក រលាប្អៀរខេត្តកំពង់ឆ្នាំង។ ជនសង្ស័យទាំងពីរមានឈ្មោះដូចខាងក្រោម ៖
១- ឈ្មោះ ឃុន សុវណ្ណរិទ្ធិ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ
ភូមិស្ពករាជ្យ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។
២- ឈ្មោះ ញ៉ែម គឹមឡុង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្ពករាជ្យ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។

បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាក្នុងករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ ដកហូតវត្ថុតាងបានរួមមាន៖
– ម្សៅពណ៌សថ្លា(ថ្មាំញៀន)ចំនួន ០២កញ្ចប់. ទូរស័ព្ទដៃ
ចំនួន ១គ្រឿង.- ដាវចំនួន ០១ដើម.- កាំបិតចំនួន ០១និង
ឧបករណ៍សម្រាប់ជក់ថ្នាំញៀន វេចខ្ចប់មួយចំនួនទៀត ។
បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងដើម្បីចាត់ការបន្តបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី 29 ខែកញ្ញាឆ្នាំ 2020នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here