ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក ប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវ សន្តិភាព ឯកភាពជាតិពេញលេញ ជូនដល់កម្ពុជា!

0
30

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍ និង ពិកា ឆ្នាំ២០២០ ចំនួន៣៣នាក់ ប្រារព្ធនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

បន្ទាប់ពីពិធីបំពាក់ឋានន្តរសក្តិ និង គ្រឿងឥស្សរិយយសរួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានដឹកនាំ យោធិនដែលចូលនិវត្តន៍ទាំង ៣៣រូប ចូលរួមប្រជុំពីចម្ងាយតាមរយៈប្រព័ន្ធ Video Conference ព្រមគ្នាជាមួយ យោធិន សោធននិវត្តន៍ ឆ្នាំ២០២០ទូទាំង២៥ រាជធានី-ខេត្ត ដើម្បីស្តាប់ប្រសាសន៍សំណេះសំណាលរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាបន្ត។

ក្រោយបញ្ចប់ កម្មវិធី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏មានអំណោយប្រគល់ជូន យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍ និង ពិកា ឆ្នាំ២០២០ ទាំង៣៣នាក់ ដោយម្នាក់ៗទទួលបាន ថវិកា៥០ម៉ឺនរៀល ភេសជ្ជៈ៤កែស និងមី០២កែស ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here