សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យដកលោក ស៊ិន វណ្ណវុឌ្ឍ ចេញពីតំណែងអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគីរី

0
15

ខេត្តមណ្ឌលគិរី៖ បើយោងតាមអនុក្រឹត្យដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ គឺ
លោក ស៊ិន វណ្ណវុឌ្ឍ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចដកចេញពីមុខតំណែងជាអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយឱ្យមកធ្វើការនៅទីស្តីការក្រសួងមហាផ្ទៃជំនួសវិញ។
ការដកតំណែងអភិបាលស្រុកកោះញែករូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងារអន្តរក្រសួងចុះសិក្សាស្រាវជ្រាវលើករណីការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានរកឃើញថាខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងពុំបានចូលរួមថែរក្សាការពារផលតប្រយោជន៍សាធារណៈ ក៏ដូចជាដីព្រៃតាំងពីរូបលោកកាន់មុខតំណែងជាអភិបាលស្រុកកែវសីមាមកម្ល៉េះ។ ម្យ៉ាងវិញទៀតនៅខេត្តមណ្ឌលគិរី មានរឿងច្រើនដែលជាប់ពាក់ព័ន្ធពីថ្នាក់មេភូមិ មេឃុំ មេស្រុក ចៅហ្វាយខេត្ត ករណីដីនៅស្រុកកោះញែក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារអន្តរក្រសួងមួយ ចុះសិក្សាស្រាវជ្រាវលើករណីការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី។ ការបង្កើតក្រុមការងារនេះធ្វើឡើង បន្ទាប់ពីមានសកម្មភាពកាប់ទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធជាមួយមន្ត្រីនៅក្នុងខេត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here