ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្

0
15

(បន្ទាយមានជ័យ)៖ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្ត ដែលដល់អាយុចូលសោធននិវត្តន៍ និងពិការ តាមច្បាប់កំណត់ ឆ្នាំ២០២០ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តម សេនី យ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំធំកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ក្រោយពីបញ្ចប់ពិធីបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជការកងរាជអាវុធហត្ថខេត្ត បានបន្តដឹកនាំ លោកមេបញ្ជាការរង អ.ហ ខេត្ត លោកនាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ និងជំនួយការ លោកមេបញ្ជាការ មេបញ្ជាការ រងមូលដ្ឋាន ក្រុង ស្រុក និងយោធិន នៃកងរាជអាវុធហត្ថ ដែលដល់អាយុចូលសោធននិវត្តន៍ និងពិការ អញ្ជើញចូលរួមស្ដាប់ប្រសាសន៍សំណេះសំណាល របស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) ក្នុងឱកាសនោះដែរលោកនាយឧត្តមសេនីយ៍ សៅ សុខា បានឧបត្ថម្ភដល់យោធិនចូលសោធននិវត្តន៍ និងពិការចំនួន១៦នាក់ ក្នុងនោះយោធិនពិការចំនួន០២នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០ម៉ឺនរៀល និងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន៥០ម៉ឺនរៀលទៀតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សរុបជាថវិកាក្នុងម្នាក់ទទួលបាន១លានរៀល៕ដោយសួន ចំរើន

LEAVE A REPLY

Please enter your comment!
Please enter your name here