លោក ខុម ដាក់ម៉ាសុីនបូមខ្សាច់ក្នុងស្ទឹងជាប់វត្តពោធិ៍ព្រឹក្ស យកខ្សាច់លក់ យ៉ាងរំភើយគ្មានការរំខានពីអាជ្ញាធរ ពាក់ព័ន្ធ

0
10

ខេត្តកំពង់ស្ពឺ៖ ម៉ាស៊ីនបូមខ្សាច់ក្នុងស្ទឹងមួយកន្លែងកំពុងដាក់ដំណើរការបូមខ្សាច់យ៉ាងរំភើយ ដោយគ្មានការរំខានពីមន្រ្តីជំនាញ និងអាជ្ញាធរនោះឡើយ ទោះបីជាទីតាំងបូមខ្សាច់មួយនេះ មិនទាន់មានច្បាប់អនុញ្ញាតក៍ដោយ។ បច្ចុប្បន្ននេះឈ្មួញ
ឈ្មោះ ខុម បានហ្នឹងកំពុងដាក់ម៉ាសុីនបូមខ្សាច់ក្នុងស្ទឹង ជាប់វត្តពោធិ៍ព្រឹក្ស ស្ថិតក្នុងភូមិរការកោះ ស្រុកគងពិសី កំពង់ស្ពឺ។

ប្រជាពលរដ្ឋម្នាក់ស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងនៅ
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះថាជារៀងរាល់ថ្ងៃឈ្មួញបានដាក់ម៉ាស៊ីនបូមខ្សាច់ធ្វើសកម្មភាពបូមតាំងពីព្រឹក រហូតដល់
ល្ងាច មិនដឹងថា អាជ្ញាធរ ឬមន្រ្តីជំនាញដឹងដែរឬក៏អត់នោះទេ
ដែលទីតាំងបូមខ្សាច់ត្រូវបានគេអះអាងថាសង្ស័យពុំមានច្បាប់
ត្រឹមត្រូវឡើយ។ ពាក់ពន្ធ័និងករណីនេះដែរត្រូវបានមហាជនដាក់ជាចម្ងល់ថា? តើអាជ្ញាធរ និងមន្រ្តីជំនាញត្រូវធ្វើយ៉ាងណាចំពោះ អាជីកម្មបូមខ្សាច់មួយនេះ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានស្នើរសុំមន្ត្រីជំនាញ និងអ្នក
ពាក់ព័ន្ធចុះពិនិត្យនិងមានវិធានការចាត់ការលើឈ្មួញ ឈ្មោះខុម នេះផងដើម្បីរួមគ្នាការពារធនធានធម្មជាតិរបស់រដ្ឋឱ្យបាន
គង់វង្សសំរាប់ទុកឲ្យក្មេងជំនាន់ក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here