ស្រ្តីម្នាក់បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ និងម៉ូតូ នៅឃុំបឹងព្រាវ

0
7

កោះកុង ÷ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៌មួយបានកើតឡើង រវាងរថយន្តធន់ធំ បុកជាមួយម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥២.១៥៣ ស្ថិតក្នុងភូមិអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បណ្តាលអោយស្រ្តីម្នាក់រងរបួសធ្ងន់ ។

សមត្ថកិច្ចបានអោយដឹងថា ស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។

ប្រភពដដែលបន្តថា បច្ចុប្បន្នផ្នែកជំនាញកំពុងធ្វើការវាស់វែង និងស្រាវជ្រាវអត្តសញ្ញាណស្ត្រីរងគ្រោះ(អ្នកបើកម៉ូតូ) និង ភាគីរថយន្ដ ដើម្បីអនុវត្តទៅតាមនិតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here