នៅព្រឹកថ្ងៃទី29 ខែកញ្ញាឆ្នាំ 2020 ក្រុមគ្រួសារជនក្រីក្រដែលរងគ្រោះដោយសារចោរលួចយកគោរបស់គាត់អស់ចំនួន៥ក្បាលដែលស្មើរនិង(តម្លៃជាង២០លានរៀល)

0
14

(កំពង់ឆ្នាំង)នៅវេលាព្រឹកមិញនេះអាជ្ញាធរឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ ដល់ក្រុមគ្រួសារ ជនរងគ្រោះ ដែលត្រូវចោរលួចគោ របស់គាត់មានចំនួន៥ក្បាល ស្មើរទឹកប្រាក់ចំនួន(២០លានរៀល)កាលពីថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2020 កន្លងទៅនេះ ដឹកនាំដោយលោកស្រី ពេជ្រស្រីលក្ខ ជំទប់ទី១និងលោក ស៊ឹមសាវី ជំនួយការផ្នែករដ្ឋបាលឃុំកំពង់ត្រឡាចនិងក្រុមការងារសប្បុរសជនឃុំ ព្រមទាំងអធិការស្រុកកំពង់ត្រឡាចបាននាំយកនូវអំណោយ និងថវិកា ស្បៀងអាហារមួយចំនួនផងដែរ ជូនដល់ក្រុមគ្រួសាររងគ្រោះ ត្រូវចោរលួចគោ របស់គាត់ចំនួន 5 ក្បាល កាលពីថ្ងៃទី27កញ្ញា2020 កន្លងទៅថ្មីៗនេះ
អំណោយរួមទាំងនោះមាន÷
1/អង្ករចំនួន40kg
2/ថកវិការចំនួន50.000៛(របស់អាជ្ញាធរឃុំកំពង់ត្រឡាច)
3/ មីចំនួន2កេះ
4/ ក្រុមការងារសប្បុរសជនរបស់ឃុំ កំពង់ត្រឡាចមានចំនួន240.000៛ និងអង្ករមានចំនួន50kg

គ្រួសារក្រីក្រនោះមានឈ្មោះ យ៉ែម សុគន អាយុ៥១ឆ្នាំ ជាប្ដី និង ប្រពន្ឋឈ្មោះ យឹម សាម៉ុន អាយុ 54ឆ្នាំ រស់នៅភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ គ្រួសារក្រីក្ររង់គ្រោះនោះក៏បានថ្លែងអំណរអគុណយ៉ាងជ្រៀលជ្រៅផងដែរចំពោះអាជ្ញាធរនិងសមត្ថកិច្ចជាពិសេសមនុស្សធម៌ អនុសាខាកាត់ក្របាតក្រហមស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង តែងតែយកចិត្តទុក្ខដាក់ សម្រាប់ប្រជាពលរដ្ឋ រងគ្រោះទាន់ពេលវេលា។
☆/សូមបញ្ជាក់ថា÷នៅព្រឹកថ្ងៃ ខែ ឆ្នាំ ដ៏ដែលនេះក៏មានក្រុមការងារអានុសាខាកាកបាទក្រហមស្រុកកំពង់ត្រឡាច ក៏បាននាំយកនូវអំណោយកាកបាទក្រហមខេត្តមកចែកជូនដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ ក្នុងនោះមានដូចជា÷
អង្កចំនួន20 kg.ទឹកសាអីវ1យួរ.ទឹកត្រី1យួរ.ត្រីខ1យួរ.មី1កេះនិងថកវវិការចំនួន100.
000៛។
សូមរំលឹកថា មួយរយះនេះមានករណីចោរលួចគោទាំងហ្វូងចេញពីក្នុងភូមិរបស់ពលរដ្ឋរស់នៅ ធ្វើអោយអ្នកដ៍ទៃទៀតមានការបារម្ភយ៉ាងខ្លាំង នេះបើយោងតាមសេចក្តីរាយរបស់ប្រជាពលរដ្ឋឲ្យដឹងថា÷ កាលពីបិណ្ឌ២ កន្លងទៅ អ្នក ភូមិ អ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានបាត់គោអស់៨ក្បាល រកមិនទាន់ឃើញ ហើយក៍គ្មានដំណឹងអ្វីពីមុខសញ្ញាចោរសោះ ស្រាប់តែមកដល់យប់ថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២០
អ្នកភូមិដ៍ដែលបានបាត់គោថែម៥ក្បាលទៀត ពលរដ្ឋភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច អំពាវនាវនិងសំណូមពរសមត្ថកិច្ចជួយស្រាវជ្រាវក្នុងករណីនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here