ប្រកាសផ្ទេរភារកិច្ចលោក នៅ សំតារារិទ្ធចូលកាន់ មុខតំណែងអភិបាលស្រុកបន្ទាយអំពិល

0
14

(ឧត្តរមានជ័យ) អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ចនិងចូលកាន់មុខតំណែងលោក នៅ សំតារារិទ្ធអភិបាលនៃគណៈអភិបាលស្រុកបន្ទាយអំពិលថ្មី ជំនួសលោក ហាំង ម៉េង ដែលត្រូវផ្ទេរទៅកាន់ជាអភិបាលស្រុកត្រពាំងប្រាសាទវិញ ពិធីនេះធ្វើឡើងសាលាស្រុកបន្ទាយអំពិលនាថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នៅ សំ អ្នកតំណាងរាស្ត្របណ្តលខេត្តឧត្តរមានជ័យ ឯកឧត្តមឡៅ ឆន សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង បី ប្រភេទព្រមទាំងមន្ត្រីរាជការ រួមទាំងក្រុមជីវករយ៉ាងច្រើនផងដែរ។

ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍លើកឡើងថា ការប្រកាស ផ្ទេរភាកិច្ចននេះ គឺជាតម្រូវការចាំបាច់ របស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ និងត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ ជាពិសេសត្រូវរក្សា និងបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងជួររដ្ឋបាលស្រុក,ខេត្ត ក៏ដូចជាបង្កើនទំនាក់ទំនងល្អជាមួយបណ្តាអង្គភាពពាក់ពន្ធ័ សមាគម និងអង្គការនានា ដើម្បីរួមចំណែកសម្រេចបានជោគជ័យគ្រប់ផែនការការងារ និងបង្កើតជំនឿចិត្តពីសំណាក់ប្រជាពលរដ្ឋ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើរឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការការពារ ទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ-១៩ កើតឡើងម្ដងទៀតផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here