ឃាត់ខ្លួនបុគ្គលិកក្រុម ហ៊ុន អចលន ទ្រព្យ អិលអូឌីLOD ៤នាក់ អនុវត្តបញ្ច្រាស់ទិសនៃការណែនាំសម្តេចតេជោ ហ៊ុន សែន ហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងដំណាក់កាលកូវិដ19

0
14

ខេត្ត កំពង់ឆ្នាំង សាហាវ ព្រៃផ្សៃ ណាស់
ក្រុម ហ៊ុន អចលន ទ្រព្យ អិលអូឌីLOD បានអនុវត្តបញ្ច្រាស់ទិស នៃអនុសាសន៍ ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គ មហា សេនាបតី តេជោ ហ៊ុន សែន នាយក រដ្ឋ មន្រ្តី នៃ ព្រះ រាជាណា ចក្រ កម្ពុជា ដែល បាន សំណូមពរ ឲ្យ ក្រុម ហ៊ុន អចលន ទ្រព្យ ទូទាំង ប្រទេស មេត្តា យោគយល់ និងលើកលែង ដល់ បងប្អូន ប្រជា ពលរដ្ឋ ដែល កំពុង តែ មាន ជីវភាព លំបាក ខ្វះខាត ក្នុង ដំណាក់ កាល ការពារ ទប់ស្កាត់ ការ ឆ្លង រីក រាលដាល មេរោគ កូ វីដ ១៩ និងហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិ។

តែផ្ទុយទៅវិញ ក្រុម ហ៊ុន អចលន ទ្រព្យ អិលអូឌីLOD បានឲ្យបុគ្គលិក៤នាក់ សំរុកចូលផ្ទះមេភូមិ ហើយមកកាត់សោរច្រវ៉ាក់ ដើម្បី រឹបអូសម៉ូតូ មួយគ្រឿង ពីកូនបំណុល មិនមានការអនុញាតិពី ស្ថាប័ន អយ្យការ អម សាលាដំបូង ខេត្ត កំពង់ ឆ្នាំង ខណៈ កូនបំណុល ខកខានមិនបានបង់ការប្រាក់រយះពេល៣ខែ ប៉ុណ្ណោះ កើតហេតុ ការណ៍ នេះ បាន កើតឡើង នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅភូមិកំពង់បាស្រូវខាងត្បូង.ឃុំជលសារ.ស្រុកជលគិរី.ខេត្ត កំពង់ឆ្នាំង ។

បន្ទាប់ពី ប្រជាពលរដ្ឋ.បាន ឃើញ ហេតុការណ៍ ដ៏សាហាវគ្មានធម្មមេត្តា របស់បុគ្គលិក ក្រុម ហ៊ុន អិលអូឌី LOD ធ្វើសកម្មភាពដូចប្លន់ ដោយលក្ខណះហឹង្សា ក៏បានរាយការណ៍មក អយ្យការ អម សាលាដំបូង ខេត្ត កំពង់ ឆ្នាំង ក្នុង ក៏មានលេចប្រភពព័ត៌មានថា មូលហេតុ ដែលបុគ្គលិករបស់ក្រុមហ៊ុនហ៊ានប្រើហឹង្សាក្នុងការរឹបអូលទ្រព្យកូនបំណុល ក្នុង ដំណាក់ កាល កូវិដ19 ដោយសារតែម្ចាស់ក្រុមហ៊ុន អចលនទ្រព្យ អិលអូឌី LOD មានឋានៈជា រដ្ឋ លេខាធិការ នៃ ក្រសួង មួយ។
ឯកឧត្តម អ៉ិត សុធា ព្រះ រាជអាជ្ញា អយ្យការ អមសាលាដំបូង ខេត្ត កំពង់ ឆ្នាំង បន្ទាប់ ពីទទួលបានព័ត៌មាន បានបញ្ជាឲ្យកម្លាំងកងរាជ អាវុធហត្ថ ស្រុកជលគីរី.ចុះឃាត់ខ្លួនយុវជន៤នាក់ ជាបុគ្គលិក ក្រុម ហ៊ុន អចលន ទ្រព្យ អិ ល អូឌី ដែល មាន ឈ្មោះ ដូចខាងក្រោម ១. ឈ្មោះ វ៉ែន រិត ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិជារៅ.ឃុំរលាប្អៀរ.ស្រុករលាប្អៀរ.ក.ឆ។
២.ញ៉េស សារីន ភេទប្រុស.អាយុ២១ឆ្នាំរស់នៅភូមិពារាំង.ឃុំចោងម៉ោង.ស្រុកសាមគ្គីមានជ័យ.ក.ឆ។
៣.អៀន វណ្ណា ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិននៀមទទឹង.ឃុំទឹកហូត.ស្រុករលាប្អៀរ ខេត្ត កំពង់ ឆ្នាំង ។
ទី៤ ហេង គង្គារ អាយុ២៨ឆ្នាំ រស់នៅ ភូមិ ស្រែ ព្រីង សង្កាត់ កំពង់ ឆ្នាំង.ក្រុងកំពង់ឆ្នាំង. ខេត្ត កំពង់ឆ្នាំង មានតួនាទីជាប្រធានសាខាខេត្តកំពង់ឆ្នាំង ជាអ្នកផ្តើមគំនិត ចំណែក វត្ដុតាងសមត្ថកិ្ច ដកហូតរួមមានម៉តូចំនួន០២ គ្រឿង
– ទូរស័ព្ទដៃចំនួន០៤ គ្រឿង
– ច្រវ៉ា៉ចំនួន ០២ ខ្សែ
-ពូថៅ ចំនួន ០១
– កូន សោរ ចំនួន ០ ២
– ដែកទីប ប្រវែង ១.៦ សង់ ទីម៉ែ ។
ជនសង្ស័យ ទាំង៤នាក់ ត្រូវ បាន ឃាត់ខ្លួន ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ដោយចេតនា ត្រូវ បាន បញ្ជូន មកទី បញ្ជា ការ កង រាជ អាវុធហត្ថ ខេត្ត កំពង់ ឆ្នាំង ដើម្បី កសាង សំណុំរឿង បញ្ជូន ទៅ តុលាការ នៅព្រឹក ថ្ងៃទី ៣ ០ ខែកញ្ញា ឆ្នាំ ២០២០ ដើម្បី ចាត់ការ តាម នីតិវិធី ច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here