នគរបាល ស្រុក ព្រៃឈរ ចាប់ ឃាត់ខ្លួន បុរស ជា ឪពុក តែ ចិត្ត ដូច សត្វ តិរច្ឆាន ម្នាក់ បន្ទាប់ ពី ចាប់ រំលោភទៅលេី កូន ស្រី បង្កើត អាយុ ១៣ ឆ្នាំ

0
21

កំពង់ចាម : កម្លាំង សមត្ថកិច្ច ជំនាញ នៃ អធិការដ្ឋាន នគរបាល ស្រុក ព្រៃឈរ ចាប់ ឃាត់ ខ្លួន បុរស ជា ឪពុក តែ ចិត្ត ដូច សត្វ តិរច្ឆាន ម្នាក់ បន្ទាប់ ពី ផឹក ស្រវឹង ហើយ គំរាមកំហែង ចាប់ រំលោភ សេពសន្ថវៈ ទៅ លើ កូន ស្រី បង្កើត របស់ ខ្លួន អាយុ ១៣ឆ្នាំ រហូត បាន សម្រេច នៅចំណុចព្រៃចំការដំឡូង ស្ថិតក្នុងភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយ ការ ឃាត់ ខ្លួន ជនសង្ស័យ នេះសមត្ថកិច្ច បាន ធ្វើ ឡើង កាល ពី វេលាម៉ោង ៣និង ៤០នាទី ល្ងាច ថ្ងៃ ទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ ។

សមត្ថកិច្ច បាន ឲ្យដឹងថា បន្ទាប់ ពី ទទួលបានពាក្យបណ្ដឹងពី ស្ត្រី ម្នាក់ ឈ្មោះអ៊ុន ចាន់ធី អាយុ៣៧ ជាតិខ្មែរ មុខរបរកសិករ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរថា កាលពីវេលាម៉ោង១១និង ២០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២០ ប្ដី របស់ ខ្លួនឈ្មោះសៀង ហុង អាយុ៣៥ឆ្នាំ ផឹកស្រាស្រវឹង បាននាំកូនស្រី របស់ ខ្លួនបង្កើ
ត ឈ្មោះស សណ អាយុ១៣ឆ្នាំ ទៅកាប់ឫស្សី នៅចំណុចព្រៃចំការដំឡូង ស្ថិតក្នុងភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ មានចម្ងាយប្រហែល៣៥០ ពីភូមិ ហើយធ្វើសកម្មភាពគំរាមកំហែង រួចរំលោភសេពសន្ថវៈទៅលើនាង រហូត បានសម្រេច១លេីក ។
សមត្ថកិច្ច បាន បញ្ជាក់ ថា ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំង ជំនាញ ព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ស្រុក ព្រៃឈរ សហការ ជាមួយ កម្លាំង ប៉ុស្តិ៍នគរ បាលរដ្ឋបាលថ្មពូន បាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាន នឹងបានធ្វើតេស្ត ស្វែងរកសារធាតុញៀនឃើញថា អវិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យ ត្រូវ បានឃាត់ខ្លួនទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រៃឈរ ដើម្បី ធ្វើការ សាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី ច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here