អ.ហ ចុះអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជនស្រេង ប្រណី អតិតថៅកែឈើគ្រញូងប្រចាំទិសឧត្តរ រឿងរំលោភកិច្ចសន្យា

0
12

អ.ហ ចុះអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជនស្រេង ប្រណី អតិតថៅកែឈើគ្រញូងប្រចាំទិសឧត្តរ រឿងរំលោភកិច្ចសន្យា
4ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាប បានសហការគ្នាចុះអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជនឈ្មោះស្រេង ប្រណី ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចទីរួមខេត្តសៀមរាប។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ០៩និង៣០ នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំង មូលដ្ឋានអ.ហ ក្រុងសៀមរាប បានចុះអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៣៩ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ចេញដោយលោក ស៊ាង ណារ៉ា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តសៀមរាប បានឃាត់ខ្លួនពិរុទ្ធជនឈ្មោះស្រេង ប្រណី ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅបច្ចប្បន្នរសនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចបានបន្តទៀតថា ករណីឃាត់នេះពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចទីរួមខេត្តសៀមរាប
បច្ចុប្បន្នការិយាល័យជំនាញបានបញ្ជូនពិរុទ្ធជនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តន៍តាមនីតិវិធី។
តាមសេចក្តីការណ៍បានឲ្យដឹងថា ឈ្មោះស្រេង ប្រណី គឺជាថៅកែ ឈើគ្រញូងដ៏ធំប្រចាំទិសឧត្តរ បានដឹកឈើទៅក្រៅប្រទេស។ក្រោយមក ដោយសារអស់ឈើលោកស្រេង ប្រណី បានទៅសុំសមត្ថកិច្ចធ្វើជាមេព្រៃបណ្តែត ប្រចាំទិសឧត្តរ ហើយបានដើរធ្វើព្យុះភ្លៀវយ៉ាងខ្លាំងក្នុងខេត្តខាងលើ ធ្វើឲ្យអាជ្ញាធរមូលដ្ឋានឈឺក្បាលយ៉ាងខ្លាំងផងដែរ។ចំណែកពលរដ្ឋបានអបអរសាទរទៅនឹងចំណាត់ការរបស់តុលាការខេត្តសៀមរាប ដែលបានចាប់ខ្លួនជនបំផ្លាញធនធានធម្មជាតិខាងលើនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here