អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងបារកំប្លោក ដើម្បីការពារត្រីក្នុងតំបន់អភិរក្សវត្តភ្នៀត

0
5

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី ដឹកនាំលោកមេបញ្ជាការកងពលតូច៥១ មេបញ្ជាការអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត លោកអភិបាលក្រុង សង្កាត់ ភូមិ និង យុវជន ចូលរួមសកម្មភាពបារកំប្លោក កំប្លោកដែលហូរមកស្ទះកកពេញបរិវេណស្ទឹងសិរីសោភ័ណ ត្រង់ទីតាំងវត្តសេនាប្រជុំពលភ្នៀត(វត្តភ្នៀត) ដែលជាកន្លែងអភិរក្សពូជត្រីដ៍ធំជាងគេក្នុងខេត្ត។
សកម្មភាពនៃការកំប្លោកយ៉ាងសស្រាក់សស្រាំពី កងកម្លាំងទាំង០៣ប្រភេទ ក្រោមដឹកនាំបញ្ជាផ្ទាល់ពីលកមេបញ្ជាអង្គភាព អនុសាសន៍ឯកឧត្តមអភិបាលខេត្ត បានធ្វើឲ្យស្ថានភាពទឹកស្ទឹងប្រែថ្លា ឡើងវិញ គ្មានខ្លិន ស្អុយរលួយ និងមិនបង្ករឲ្យត្រីពុលទៀតនោះទេ ថ្ងៃ២៩ កញ្ញា ឆ្នាំ២០២០។
នៅថ្ងៃជាមួយគ្នានោះ ខាងជំនាញជលផលខេត្ត បានគូសបញ្ជាក់ថា ខ្លិនស្អុយ បង្ករមកពីកត្តាកំប្លោករលួយ និងកត្តាផ្សេងៗរួមផ្សំធ្វើឲ្យទឹកកខ្វក់ ធ្វើឲ្យពួកត្រីចម្រុះពុល ត្រីមួយចំនួនធំចេញពីទីតាំងអន្លង់អភិរក្ស និងមានសភាពមិនប្រក្រតី ទើបថ្ងៃនេះ វត្តមានឯកឧត្តមអភិបាលខេត្តចុះដឹកនាំធ្វើសកម្មភាពភ្លាមដើម្បី សង្គ្រោះនិងរក្សាការពារពូចត្រីក្នុងកន្លែងអភិរក្សវត្តភ្នៀតនេះ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០០មកម្លះ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបានសម្តែងការព្រួយបារម្ភខ្លាចបាត់បង់ពូជត្រី ដោយបានចាត់ឲ្យសង្កាត់រៀបចំគណៈកម្មាការចម្រុះរបស់ឃុំសហការ ជាមួយសហគមអភិរក្សពូជត្រីភ្នៀត ដើម្បីពង្រឹងកិច្ចការពារ អភរក្សត្រីក្នុងវត្តសេនាប្រជុំពលភ្នៀត និងទីតាំងរណបផ្សេងៗទៀត ។
ឯកឧត្តមអភិបាលខេត្តក៍បានផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋទាំងអសសូមបន្តចូលរួមថែរក្សា ការពារ តំបន់អភរក្សត្រី ពូចត្រីរបស់យើងឲ្យបានល្អ ដើម្បីរក្សាពូជត្រីរបស់យើង ដើម្បីសេដ្ឋកិច្ចគ្រួសារ ប្រចាំថ្ងៃរកទទួលជាលក្ខណៈគ្រួសារ មិនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងមិនបំផ្លាញ់ជំរកត្រី ក្នុងស្ទឹងបឹង បួររបស់យើង។
ក្នុងនោះសង្កេតឃើញសកម្មភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តរួមនឹងលោកមេបញ្ជាការកងពលតូច៥១ មេបញ្ជាការអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត លោកអភិបាលក្រុង ដឹកនាំធ្វើការចូលរួម និងទទួលទានអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ក្នុងភាពសាមញ្ញ ស្និតស្នាល ឱកាសដឹកនាំចូលរួមបំពេញភារកិច្ចដោះស្រាយបញ្ហាប្រកបដោយជោគជ័យ ៕ដោយ សួន ចំរើន

LEAVE A REPLY

Please enter your comment!
Please enter your name here