យុវជនម្នាក់គិតខ្លីព្រោះខឹងនិងឪពុកម្ដាយស្ដីបន្ទោសអប់រំណែនាំកំុអេាយដេីរលេងច្រេីនពេក. សម្ងំនៅក្នុងផ្ទះដាក់កន្លះទ្វារចង.ក ស្លាប់យ៉ាងអាណោចអាធ័ម

0
17

(កំពង់ធំ)៖ យុវជនម្នាក់សម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងនៅក្នុងផ្ទះ ព្រោះតែខឹងនិងឪពុកម្ដាយស្ដីបន្ទោសអប់រំណែនាំកំុអេាយដេីរលេងច្រេីនពេកជួយធ្វេីការងារម៉ែឪផង ។ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៧ និង ១៥ នាទីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ នៅចំណុចលេីផ្ទះជនរងគ្រេាះភូមិតាំក្រសៅ ឃុុតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្ត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ ឌី ដុក ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែនៅភូមិតាំក្រសៅ ឃុំតាំងក្រសៅស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះ ឌន ឌី ភេទប្រុស អាយុ ៤៤ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ-ឃុំខាងលេីត្រូវជាឪពុកបង្កេីត បានអេាយដឹងថា ៖ កន្លងមកខ្ញុំបាទនិងប្រពន្ធតែងតែនិយាយអប់រំណែនាំកំុអេាយដេីរលេងច្រេីនជួយធ្វេីការងាម៉ែឪពុកផង ពេលនិយាយម្តងៗកូនខ្ញុំបាទខាងលេីមានអារម្មណ៏ខឹងមិននិយាយរកខ្ញុំបាទឡើយ។ ថ្ងៃទី២៨.០៩.២០២០ កូនវាបានខឹងនិងម្តាយវាស្តីបន្ទេាសបន្តិចបន្ទួចវាបាននិយាយថាចង់តែចងកសំលាប់ខ្លួនទេ ពេលនេាះខ្ញុំបាទមិនចាប់អារម្មណ៏ស្មានតែកូននិយាយលេងលុះដល់ថៃ្ងទី២៩. ០៩. ២០២០ វេលាម៉ោងប្រហែល ២២:០០នាទី កូនខ្ញុំបាទបានឡើង ទៅលេីផ្ទះដេកតែ ម្នាក់ឯង លុះដល់ថ្ងៃទី៣០ កញ្ញា ២០២០ វេលាម៉ោងប្រហែល ៧:១៥នាទី ខ្ញុំបាទបានប្រេីកូនឈ្មេាះឌី ឧត្តម ទៅហៅបងវា ភ្លាមនោះកូនបានស្រែកហៅខ្ញុំបាទថាបងបានដាក់កន្លះទ្វារចូលមិនរួចទេ ខ្ញុំបាទបានទៅគាស់ទ្វារចូលបានឃេីញកូនឈ្មេាះ ឌី ដុកបានចងក និងខ្សែរលីឡុងភ្ជាប់និងរតផ្ទះស្លាប់បាត់ ពេលនេាះខ្ញុុបាទបានស្រែកហៅប្រពន្ធនិងអ្នកជិតខាងជួយស្រាយ។

ក្រេាយពីដឹងព័ត៌មានខាងលើភ្លាមសមត្ថកិច្ចជំនាញយើង សហការជាមួយប៉ុស្តិ៍រដ្ឋបាលតាំងក្រសៅ និងគ្រូពេទ្យ អជ្ញាធមូលដ្ឋានភូមិ-ឃុំ មកចូលរួមពិនិត្យកន្លែងកេីតហេតុនិងសាកសពឃេីញថា មានស្នាមជាំក្រលួតម្ដុំត្រង់.កមានប្រវែង ២០ សង់ទីម៉ែត្រ ក្រៅពីនេះយើងពិនិត្យពុំឃើញមានអ្វីគួរអេាយកត់សំគាល់ឡេីយ។
ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់សមត្ថកិច្ចជំនាញយើង បានដាក់ការសន្និដ្ឋានថា ៖ ជនរងគ្រោះឈ្មោះ ឌី ដុក ភេទប្រុស អាយុ ១៩ឆ្នាំ ស្លាប់ដេាយសាធ្វេីអត្តឃាត.ចងក ដោយខ្លួនឯង គ្មានពាក់ពន្ធ័បទល្មេីសព្រហ្មទណ្ឌឡើុយ។
មូលហេតុ: ខឹងឪពុក ម្ដាយស្ដីបន្ទោស។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញយើងបានធ្វើកំណត់ហេតុប្រគល់ សពជូនក្រុមគ្រួសាររៀបចំចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here