បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ក្នុងងករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តនិងម៉ូតូ

0
12

(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃអង្គារ ១២កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ២០ និង ០០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះ គីឡូម៉ែត្រ លេខ ១១៤ – ១១៥ ចំណុចភូមិអូរសួស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៏ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូទិសដៅផ្ទុយទិសគ្នាពីត្បូងទៅជេីង បណ្ដាលអោយ ស្លាប់មនុស្ស០១នាក់ (ប្រុស )ខូចខាត រថយន្ត០១គ្រឿង , ម៉ូតូ០១គ្រឿង :

បើតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ (បេីកពីត្បូងទៅជេីង) បើកបរដោយ មនុស្សប្រុស មិនស្គាល់អត្តសញ្ញាណ (ស្លាប់នៅកន្លែងកេីតហេតុ)។

រថយន្តម៉ាកវ៉លវ៉ូ (ដឹកប្រេងស៊ូគីមុិច) ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 4A-1674 អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណរត់គេចបន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងកើតហេតុ.ធ្វើកំណត់ហេតុប្រមូលវត្ថុតាង រថយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏៕

LEAVE A REPLY

Please enter your comment!
Please enter your name here