បាបកម្មអូសករបណ្ដើរៗហើយ ឃាត់ខ្លួន ស្មៀនឃុំព្រះស្រែស្ងាត់ៗ និងបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្ត តាមបណ្តឹងរបស់ប្រជាពលរដ្ឋ

0
9

កំពង់ស្ពឺ ៖ កាលពី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ លោក ហ៊ុយ សេង ជា មន្ត្រី ស្មៀនឃុំ ព្រះ ស្រែ ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបាន កម្លាំង សមត្ថកិច្ច ឃាត់ខ្លួន បញ្ជូន មកកាន់ សាលាដំបូង ខេត្តកំពង់ស្ពឺ តាម ពាក្យបណ្តឹង របស់ ប្រជាពលរដ្ឋ ក្នុង ឃុំ ព្រះ ស្រែ ទាំងមូល ពីបទ បរិហាកេរ្តិ៍ ជា សាធារណៈ បើទោះបី លោក ស្មៀនឃុំ រូបនេះ បាន បោះ ពាក្យសម្ដី ថា រូបគេ មាន លុយ ចាយ មិន អស់ ក៏ដោយ ។

លោក អ៊ូ ផាត ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្តកំពង់ស្ពឺ បានសម្រេច ចោទប្រកាន់ លើ ជន ត្រូវ ចោទ ឈ្មោះ ហ៊ុយ សេង ជា មន្ត្រី ស្មៀនឃុំ ព្រះ ស្រែ នៃ ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ពីបទ បរិហារ បង្កាច់ កេរ្ដិ៍ យោងតាម មាត្រា ៣១១ និង មាត្រា ៣១២ នៃ ក្រមព្រហ្មទណ្ឌ និង បាន បញ្ជូន សំណុំរឿង ទៅ ឲ្យ ចៅក្រម ស៊ើបសួរ ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ហើយ ។

សូមជម្រាបថា ជន ត្រូវ ចោទ ឈ្មោះ ហ៊ុយ សេង ដែល ធ្លាប់ ប្រកាសប្រាប់ ពលរដ្ឋ ក្នុងស្រុក ភូមិ ថា ខ្លួន ជា អ្នកមាន លុយ រាប់មិនអស់ ត្រូវបាន ពលរដ្ឋ ប្ដឹងទៅ អយ្យការ អម សាលាដំបូង ខេត្តកំពង់ស្ពឺ ពីបទ បរិហារ បង្កាច់ កេរ្តិ៍ ) កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ ។ ស្មៀនឃុំ ព្រះ ស្រែ ដែល សម្បូរ រឿងអាស្រូវ រូបនេះ ក៏ ធ្លាប់ ត្រូវ ពលរដ្ឋ ប្ដឹង ទៅកាន់ សម្ដេច តេ ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ កាលពី អំឡុង ឆ្នាំ ២០១៧ កន្លងទៅ ពាក់ព័ន្ធ ករណី ធ្វើ របង បេតុង និង ចាក់ដី រំលោភ យក ដី អូរ សាធារណៈ ។

ប៉ុន្ដែ រហូតមក ដល់ពេលនេះ ពុំទាន់ ឃើញ មាន អាជ្ញាធរ ជំនាញ ថ្នាក់លើ ណា ហ៊ាន ចេញ មុខមក ដោះស្រាយ ឬ ឲ្យ មន្ត្រី ស្មៀន ដែលមាន លុយ រាប់មិនអស់ រូបនេះ វាយរបង បេតុង នោះ ចេញ នៅឡើយ ទេ គឺ បានត្រឹមតែ ចុះ ពិនិត្យ និង ធ្វើ កំណត់ហេតុ ជូន ថ្នាក់លើ ថា ពិតជា មានការ រំលោភ យក ដី អូរ ប្រាកដ មែន ។ ជាមួយគ្នា នោះ ក៏ ពុំមាន ឃើញ មន្ត្រី ថ្នាក់លើ ណា ហ៊ាន ប៉ះពាល់ ឬ ដាក់ពិន័យ រដ្ឋបាល ចំពោះ ស្មៀន រូបនេះ ឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here