យុវជនជាអ្នកបើកបររថយន្តម្នាក់ ស្លាប់បាត់បង់ជីវិត ដោយសារត្រូវជនអន្ធពាលលួចវាយប្រហារ គប់នឹងដុំថ្មធ្លុះកញ្ចក់រថយន្ត ត្រូវចំដើមទ្រូង

0
11

ខេត្តកំពង់ចាម ៖ ហេតុការណ៍នេះកើតឡើងនៅ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

យុវជនជាអ្នកបើកបររថយន្តម្នាក់ បានស្លាប់បាត់បង់ជីវិតដោយសារត្រូវជនអន្ធពាលលួចវាយ ប្រហារដោយគប់នឹងដុំថ្មធ្លុះកញ្ចក់រថយន្តត្រូវចំដើមទ្រូង ។
ជនរងគ្រោះឈ្មោះ ពុំ សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័្លង្ក ខេត្តកំពង់ធំ ត្រូវជនសង្ស័យមិនស្គាល់ អត្ដសញ្ញាណបានយកដុំថ្មគប់ទៅលើរថយន្ដដែលកំពុងបើកបរដឹកទំនិញពីខេត្ដក្រចេះ សំដៅទៅផ្ទះវិញ ត្រូវចំកញ្ចក់ខាងមុខ ហើយធ្លុះទៅត្រូវចំដើមទ្រូងម្ដុំចុងដង្ហើមធ្វើឱ្យជន រងគ្រោះរងរបួសធ្ងន់ ហើយរថយន្តរេចង្កូតធ្លាក់ផ្លូវ ទៅបុកបង្គោលភ្លើង និងដើមកៅស៊ូបន្ថែមទៀត ។

សមត្ថកិច្ចបានចុះទៅដល់កន្លែង កើតហេតុហើយបានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ តែជនរងគ្រោះបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំពោះសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី តាមបញ្ជាលោក

សាន សុភៈ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដកំពង់ចាម ។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញា និងបានចងក្រងសំណុំរឿងតាមនីតីវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here