អាវុធហត្ថឃាត់ខ្លួនមនុស្សចំនួន១០នាក់ គោយន្តកន្ត្រៃសណ្តោងរឺម៉ក ចំនួន១០គ្រឿងដឹកកូនឈើចម្រុះចំនួន០៧គ្រឿង កាប់រានព្រៃឈើក្នុងដែនសហគមន៍ព្រៃឈើភ្នំព្រះធាតុ

0
3

កំពង់ឆ្នាំ);;ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោកឯម វិចិត្រនាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាចទទួលជនល្មើសពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ) រួមមាន ÷
១.ជនសង្ស័យចំនួន១០នាក់
២.គោយន្តកន្ត្រៃសណ្តោងរឺម៉កសរុបចំនួន១០គ្រឿង ក្នុងនោះ
ដឹកកូនឈើចម្រុះចំនួន០៧គ្រឿង
អត់ទាន់ដឹក(ទទេ)ចំនួន០៣គ្រឿង
-ជនសង្ស័យទាំងនោះបានចូលទៅប្រមូល និងដឹកជញ្ជូនកូនឈើចម្រុះ ដែលជនមិនស្គាល់អត្តសញ្ញាណបានកាប់រានព្រៃឈើក្នុងដែនសហគមន៍ព្រៃឈើភ្នំព្រះធាតុ ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ជនល្មើសទាំង១០នាក់ បានយកមកសាកសួរ និងចងក្រងសំណុំរឿងនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច ។ចំណែកមធ្យោបាយបទល្មើស(គោយន្ត) និងកូនឈើចម្រុះ ផ្ញើរក្សាទុកនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជំរាយទុកជាបណ្តោះអាសន្ន ។
ករណីខាងលើខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងនឹងបន្តចាត់ការតាមនីតិវិធីច្បាប់ស្តីព្រៃឈើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here