នាំខ្លួនចោរលួច កាច់សោ.កម៉ូតូ មកចង្អុលបង្ហាញ ទីតាំងដែលទទួលម៉ូតូចោរកម្ម ព្រោះម៉ូតូដែលក្រុមចោរលួច តែងតែយកមកដាក់បញ្ចាំ

0
3

ភ្នំពេញ៖ ប្រត្តិបត្តិការនេះ ដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ដឹងថា មុននឹងមកឆែកទីតាំងនេះ គឺថា កម្លាំងជំនាញរបស់លោក បានស្រាវជ្រាវឃាត់ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចកាច់សោ.កម៉ូតូ បានកាលពីថ្ងៃទី២៨ កញ្ញា កន្លងនេះ ។

នៅថ្ងៃទី ៣០ ខែកញ្ញា ២០២០ នាំជនសង្ស័យលួច កាច់សោ.កម៉ូតូ មកចង្អុលបង្ហាញ ទីតាំង ដែលទទួលម៉ូតូចោរកម្ម ព្រោះម៉ូតូដែលក្រុមចោរលួចបានតែងតែយកមកដាក់បញ្ចាំ នៅចំណុច ផ្ទះលេខ 4C ផ្លូវលេខ១៨៦ ស្ថិតក្នុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តំបន់ឃ្លាំងរំសេវនេះ មិនមែនមានតែទីតាំងនេះមួយទេ ដែលទទួលបញ្ចាំផលចោរកម្ម គឺនៅមានទីតាំងជាច្រើនទៀត ដែលកន្លងមកអាជ្ញាធរមូលដ្ឋានមិនដែលចុះត្រួតពិនិត្យ ។

សមត្ថកិច្ចបានរឹបអូស ម៉ូតូចំនួន១១គ្រឿង ម៉ូតូអត់អាគុយ មួយគ្រឿង យកទៅពិនិត្យនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលដើម្បីត្រួតពិនិត្យឯកសារ ថាតើម៉ូតូណាខ្លះ អត់ឯកសារ និងខ្លះទៀត អាចនឹងជាផលចោរកម្ម ។ ចំណែកម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចយកទៅសួរនាំផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here