បុរសម្នាក់ស្រវឹងស្រា បើកឡានមួយគ្រឿង ជ្រុលទៅបុកបង្គោលភ្លើង១ដើម និងបុកឡាន ២គ្រឿងចតស្ងៀម បុកស្លាកយីហោមួយផ្ទាំង ម៉ូតូ១មួយគ្រឿង និងទ្វារផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

0
4

ភ្នំពេញ ៖ កាលពីវេលាម៉ោង២២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ នៅចំណុចមុខផ្ទះវេរលុយមួយកន្លែង ជិតវត្តចាក់អង្រែក្រោម តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តឡិចស៊ីសRX-300 ពណ៌ខ្មៅ១គ្រឿងពាក់ស្លាកលេខភ្នំពេញ2K-9487តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូងដោយប្រីល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើត ហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងថ្ម២បាក់រាបដល់ដី និងបន្តទៅបុករថយន្តចតស្រៀមទៅមុខផ្ទះចំនួន២គ្រឿង ១គ្រឿងម៉ាកកាមរីឆ្លាម និង១គ្រឿងទៀតម៉ាកកូរ៉ូឡាបណ្តាលឲ្យខ្ទាតទៅប៉ះបុរសម្នាក់ត្រូវជាក្មួយម្ចាស់ផ្ទះរងរបួសធ្ងន់ រួចរថយន្តបង្កហេតុបានបន្តទៅបុកស្លាកយីហោវេរលុយ១ផ្ទាំងបាក់រាបដល់ដី និងម៉ូតូអ្នក ដំណើរមួយគ្រឿងទៀតម៉ាកហុងដាគុបមូលបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់សរុបទាំងអស់

របួសធ្ងន់បុរស២នាក់។

ចំណែកអ្នកបើករថយន្តបង្កឃើញសភាពមិនស្រួលបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅនគរបាលជំនាញ ចុះមកធ្វើការ វាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានី

ភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here