ខេត្តស្វាយរៀងរថយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ ៣នាក់

0
4

ខេត្តស្វាយរៀង៖ កាលពី ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២០ នៅលើផ្លូវលេខ៣១៩B (ផ្លូវកំពង់ស្ពាន) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

នារីរងគ្រោះជាអ្នកបើកម៉ូតូមានឈ្មោះចាន់ បុប្ផា អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើក្រចក និងអ្នករួមដំណើរមានឈ្មោះអាំង អៀន អាយុ១៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើក្រចក និងឈ្មោះយុក ចន្ទ័ភក្តី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើក្រចក អ្នកទាំង៣មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ចំពោះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១FF-៩១៨៤ខូចខាតផ្នែកខាងមុខធ្ងន់។ ចំណែកអ្នកបើករថយន្តម៉ាកកាមរី ហាយប៊្រីដ ពណ៌ស ពាក់ស្លាកលេខកណ្តាល ២A-០៦៣៦មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយបើកធ្លាក់ប្រឡាយបានរត់គេចខ្លួនបាត់ភ្លាមៗ។

មុនកើតហេតុមាននារី៣នាក់បានជិះម៉ូតូមួយគ្រឿងតាមផ្លូវកំពង់ស្ពានទាំងយប់ខណៈនោះ

ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរី ហាយប៊្រីដ ពណ៌សបើកមិនប្រកាន់ស្ដាំ ក្នុងទិសដៅ បញ្ច្រាសទិសគ្នាពីជើងទៅត្បូងក៏បុកពេញទំហឹងទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ក្រោយបង្កហេតុអ្នកបើករថយន្តមិនព្រមឈប់នោះទេ គឺបើករត់គេចដល់ពាក់កណ្ដាលផ្លូវក៏ធ្លាក់ចូលប្រឡាយខាងត្បូងផ្លូវ ហើយក៏បើកទ្វាររថយន្តរត់គេចខ្លួនភ្លាមៗតែម្ដង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here