បង្ក្រាបករណីក្មេងទំនើង ដាក់ដាវតាមខ្លួនប៉ុនប៉ងប្រើហិង្សា

0
3

កំពង់ឆ្នាំង:នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងបានធ្វើការចេញល្បាតក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង។ ស្ថិតតាមទីសាធារណៈសួនកម្សាន្តនិងកន្លែងស្មុគស្មាញ លុះមកដល់ចំណុចសួនសម្ដេចចៅហ្វាយវាំង (សួនថ្មីស៉ីម៉ាក់)ក៏បានជួបជាមួយនឹងក្មេងទំនើងមួយក្រុមមានគ្នាចំនួន ៣នាក់ បានជិះម៉ូតូមួយគ្រឿងប្រដាប់ដោយដាវកែច្នៃចំនួន២ដើម ពេលនៅកម្លាំងសមត្ថកិច្ចបានឃាត់នឹងកាត់ជនសង្ស័យឲ្យឈប់ជនសង្ស័យក៏បានជិះម៉ូតូបម្រុងរត់គេចខ្លួនពេលនោះសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន 2 នាក់ដកហូតបានដាវកែច្នៃចំនួនពីរដើម ម៉ូតូមួយគ្រឿងដែលជាមធ្យោបាយធ្វើដំណើរ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រម៉ោល។

ជនសង្ស័យទាំង២ត្រូវបានឃាត់ខ្លួនរួមមានឈ្មោះ÷
1/សួន ភាលី ភេទប្រុស អាយុ20 ឆ្នាំ ទីលំនៅ ភូមិ អាទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅភូមិ ម៉ុងបារាំង សង្កាត់ប្អេរ ក្រុងខេត្តកំពង់ឆ្នាំង។(ត្រូវបានឃាត់ខ្លួន)

2/ឌឹម ផាន់ណា ភេទប្រុស អាយុ22 ឆ្នាំ ទីលំនៅ ភូមិ អាទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅភូមិ ម៉ុងបារាំង សង្កាត់ប្អេរ ក្រុងខេត្តកំពង់ឆ្នាំង។(ត្រូវបានឃាត់ខ្លួន)

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង២ទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here