រដ្ឋបាលក្រុងស្ទឹងសែនចុះអនុស្សារណៈនៃការយោគយល់គ្នា ក្នុងការគ្រប់គ្រងកាកសំណល់រឹង ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកទេសទំនើប (App)

0
3

កំពង់ធំ៖ រដ្ឋបាលក្រុងស្ទឹងសែន ចុះអនុស្សារណៈនៃការយោគយល់គ្នា ជាក្រុមហ៊ុន ស្រ្តេងហ្គល អ៊ិនវារ៉ូមិន អេសៀ (Triangle Environmental Asia) ស្តីពីការគ្រប់គ្រងកាកសំណល់រឹងតាមបច្ចេកទេសទំនើប ដោយប្រើប្រាស់ប្រព័ន្ធ (App) ដើម្បីផ្តល់ដំណឹង និងបញ្ជូនព័ត៌មានវិលត្រឡប់ទៅកាន់ក្រុមហ៊ុន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ។
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០, រដ្ឋបាលក្រុងស្ទឹងសែន និងក្រុមហ៊ុន ស្រ្តេងហ្គល អ៊ិនវារ៉ូមិន អេសៀ (Triangle Environmental Asia) ចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ដើម្បីធ្វើការប្រមូល និងគ្រប់គ្រងកាកសំណល់រឹង ចំនួនពីរសង្កាត់ នៅក្នុងក្រុងសែងសែន ខេត្តកំពង់ធំ។ ក្នុងឱកាសនោះដែរ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន លើកឡើងថា ការចុះអនុស្សារណៈនៃយោគយល់គ្នា ធ្វើឡើងដើម្បីគ្រប់គ្រងកាកសំណល់រឹងឲ្យកាន់តែប្រសើរឡើងនៅក្នុងក្រុង! ដែលក្នុងដំណាក់កាលដំបូងនេះ គឺអនុវត្តចំនួនពីរសង្កាត់ មានសង្កាត់កំពង់ធំ និងសង្កាត់កំពង់រទេះ។ ក្នុងនោះភាគ្គីក្រុមហ៊ុន ស្រ្តេងហ្គល អ៊ិនវារ៉ូមិន អេសៀ (Triangle Environmental Asia) រួមជាមួយអង្គការមូលនិធិអាស៊ី ដែលជាដៃគូរគម្រោង ចាំបាច់ត្រូវមានលក្ខណៈច្បាស់លាស់បំផុតទាំងចុះទៅផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងធ្វើទាំងធ្វើការតាមដានជាមួយដៃគូរប្រមូលសំរាម ដោយធ្វើយ៉ាងណាបែងចែកប្រភេទកាកសំណល់ រឹង និងប្រមូលដឹកចេញឲ្យបានទាន់ពេល។
លោកបន្តថា ដើម្បីឲ្យដំណើរការនៃការគ្រប់គ្រងកាកសំណល់ទាំងអស់នេះ កាន់តែទទួលបាននូវ ភាពជោគជ័យចាំបាច់បំផុតត្រូវមានការចូលរួមសហការពីអាជ្ញាធរពាក់ព័ន្ធ ធ្វើការតាមដាន និងផ្តល់ដំណឹងទៅ កាន់ក្រុមហ៊ុនតាមប្រព័ន្ធ (App) ក្នុងករណីភ្នាក់ងារប្រមូលសំរាមមិនទៀងទាត់ និងមានភាពយឺតយ៉ាវ។
ជាមួយគ្នានេះដែរលោក គ្រីស រ៉េ (Christ Ray) អ្នកដឹកនាំគម្រោង បញ្ជាក់ដែរថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ មានរយៈពេលពីរឆ្នាំ ហើយចាប់អនុវត្តចាប់ពីពេលនេះតទៅ ព្រោះភាគ្គីក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តផែនការទាំងអស់នេះរួចរាល់ហើយ។ ការប្តេជ្ញារ របស់ក្រុមហ៊ុន គឺដើម្បីធ្វើឲ្យប្រជាពលរដ្ឋចេះញែកប្រភេទសំរាម និងកាកសំណល់បានត្រឹមត្រូវទៅតាម ប្រភេទនីមួយៗ។ ពោលគឺអាចនិយាយបានថា ជាការផ្លាស់ប្តូរទំលាប់ថ្មីនៃទុកការទុកដាក់កាកសំណល់ ផ្សេងៗ។ ការធ្វើដូច្នេះ នឹងបន្ថយនូវការបំពុលបរិស្ថាន ព្រោះកាកសំណល់ខ្លះមិនមែនជាកាកសំណល់លួយ ត្រូវការកំទេចចោលតាមរបៀបផ្សេងៗគ្នា! ម្យ៉ាងទៀតនេះក៏ជាការជួយថែរក្សាសុខភាពសាធារណៈដល់ប្រជាពលរដ្ឋទូទៅ។ លោកបញ្ជាក់ថា គម្រោងនេះបាន និងកំពុងអនុវត្តលើក្រុង សៀមរាប ខេត្តសៀបរាប និងក្រុងកំពង់ចាម ខេត្តកំពង់ចាម ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here