បទល្មើសនេសាទដោយខុសច្បាប់ នាយសង្កាត់កំពង់ស្វាយលើអសមត្ថភាពបង្រ្កាប

0
3

ខេត្តកំពង់ធំ៖ ទិដ្ឋភាពបទល្មើសនេសាទដោយខុសច្បាប់ ពេញបន្ទុកពាសពេញផ្ទៃទឹកក្នុងដីឃុំកំពង់គោ ពុំត្រូវបានសមត្ថកិច្ចរដ្ឋបាលជលផលធ្វើការបង្រ្កាបនោះឡើយ ជាហេតុសង្ស័យថា បណ្តាលមកពីលោកសៅ វណ្ណសេរីវុឌ្ឍ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ បើកភ្លើងខៀវឲ្យលោក ហឿន ដែលជាជនសកម្មក្នុងការបំផ្លាញមឆ្ឆាជាតិ បង្ករបទល្មើស នេសាទឡើងដោយយ៉ាងអាណាធិបតេយ្យ ដោយមិនខ្លាចញញើតនិងច្បាប់នោះឡើយ។
ជាក់ស្តែងបទល្មើសនេសាទ ដូចជាបនណរ៉ាវ សាច់អួនក្រឡាញឹក មានពាសពេញផ្ទៃទឹក ស្ថិតក្នុងតំបន់វាលស្រងែ ទឹកដីឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លោក ហឿន បានដាក់ដោយសេរីចាប់ពីចំណុចបឹងប្រវែង រហូតដល់អាង២000ធ្លាយទៅដល់អាង៨00ចុះរហូតទៅដល់វាលស្រងែ ចំណុចក្បាលអូរ មានរបាំងរាប់រយរបាំង ដែលមួយរបាំងមានប្រវែងចាប់ពី១០០ម៉ែត្រទៅរហូតដល់៣០០ម៉ែត្រ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលជាអ្នកប្រកបមុខរបរ ដាក់បទល្មើសបានរៀបរាប់ថាពួកគាត់ ប្រកបមុខរបរ ដាក់សាច់ក្រឡាញឹកនេះបានគឺមានមេខ្យល់នាំមកហើយមេខ្យល់បានសន្យាថា គាត់ទិញត្រីក្នុងមួយគីឡូក្រាមតំលៃ ៥000៛គឺត្រីរ៉ស់ត្រីអណ្ដែង ត្រីនុយ មួយគីឡូតំលៃ៥00៛ ចំណែកច្បាប់ទម្លាប់ជលផលនិងជំនាញពាក់ព័ន្ធ ផ្សេងៗគឺខាងមេខ្យល់គាត់ជាអ្នករត់ការដោះស្រាយ អោយជំនាញសមត្តិកិច្ចពាក់ព័ន្ធចុះមកបង្ក្រាប។
ប្រភពប្រជាពលរដ្ឋដដែលបានបន្តទៀតថាមេខ្យល់ដែលនាំពួកគាត់មកដាក់បនណរ៉ាវសាច់ក្រឡាញឹកនេះគឺមានឈ្មោះ
១ .ឈ្មោះ ហឿន រស់នៅខេត្តកំពង់ឆ្នាំង ២.ឈ្មោះ យាយ ង៉ា ៣.ឈ្មោះ ពន បាវ រស់នៅខេត្តកំពង់ធំ
៤.ឈ្មោះ ឡា រស់នៅខេត្តកំពង់ធំ ឈ្មោះមេខ្យល់ទាំងអស់នេះគឺគាត់បានយកថវិការត់អោយជំនាញរដ្ឋបាលជលផលនិងជំនាញពាក់ព័ន្ធ ជាថ្នូរនឹងការមិនបង្ក្រាប ចំណែកប្រជាពលរដ្ឋនេសាទ លក្ខណៈគ្រួសារមានការរិះគន់យ៉ាងចាស់ដៃទៅលើរដ្ឋបាលជលផលសហគមន៍នេសាទនានា ក្នុងការបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិតនេះ បង្ក្រាបតែប្រជាពលរដ្ឋលក្ខណ:គ្រួសារដែលមិនបានបង់លុយអោយជំនាញតែប៉ុណ្ណោះ ម៉្យាងទៀត បើបទល្មើសនេសាទណាដែលបានចងក្រងជាក្រុមជំនាញសមត្ថកិច្ចពា់ព័ន្ធលោកមិនបង្ក្រាបឡើយ។
ប្រជាពលរដ្ឋសូមណូមពរ ដល់លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ មើលលោកសៅ វណ្ណសេរីវុឌ្ឍ នាយសង្កាត់រដ្ឋបាលជលផលស្រុកកំពង់ស្វាយ ដែលជាមន្ត្រីក្រោមឱវាទរបស់លោក ប្រហែលជាលោក សៅ វណ្ណសេរីវុឌ្ឍ បានលាភសក្ការ:ដូចពាក្យប្រជាពលរដ្ឋនិយាយហើយ បានជាមិនចុះធ្វើការបង្ក្រាប។

LEAVE A REPLY

Please enter your comment!
Please enter your name here