ក្មេងទំនើងមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងបង្ហោះតាមបណ្តោយផ្លូវជាតិលេខ៦ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំ…

0
3

កំពង់ធំ៖ ក្មេងទំនើងមួយក្រុម និងម៉ូតូពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកមកអប់រំភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាង
អនាធិប្បតេយ្យតាមបណ្តោយផ្លូវជាតិ៦ ចាប់តាំងពីចំណុចថ្នល់បែក ឃុំត្រពាំងឬស្សី រហូតដល់មុខអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ។

ក្មេងទំនើងខាងលើមានឈ្មោះ
១/ ឈ្មោះ ថូ ធី ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅ ភូមិជះ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។
២/ ឈ្មោះ រ៉ុម ដាណែត ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិបទុមកើត ឃុំរុងរឿង ស្រុកស្នោងខេត្តកំពង់ធំ។
៣/ឈ្មោះលាំ ល័រ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិប្រាសាទ ឃុំដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។
៤/ ឈ្មោះ លី ចន្ទ្រា ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិ បទុមកើត ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

សូមបញ្ញាក់ថា ករណីក្មេងទំនើងបង្ហោះម៉ូតូខាងលើកើតឡើងនៅវេលាម៉ោង១០:៤៥នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ក្នុងដែនសមត្ថកិច្ច របស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

ប៉ុន្តែទោះជាយ៉ាងណាយើងសង្ឃឹមថាមាតាបិតាឬអនាព្យាបាល និងមានការអប់រំណែនាំដល់កូនៗបន្ថែម បន្ទាប់ពីសមត្ថកិច្ចឲ្យធ្វើកិច្ចសន្យានិងធានាដើម្បីដោះលែងកូនៗទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here