មុខសញ្ញាដ៏សកម្មលួចទ្រព្យសម្បត្តិប្រជាពលរដ្ធចំនួន០២នាក់ចេញធ្វើសកម្មភាពពីស្រុកកំរៀងមកជាប់អន្ទាក់សមត្ថកិច្ចនគរ បាល ស្រុកសំពៅលូនវិញ

0
3

(បាត់ដំបង)បើតាមសេចក្តីរាយការណ៏ពីសម្ថកិច្ចនគរបាលមូលដ្ធានបានឲ្យដឹងជនសង្ស័យចំនួន២នាក់ដែលបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ធកាលពីវេលាម៉ោង៤នឹង៣០នាទីទាបភ្លឺថ្ងៃ២៩ឈានចូលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចភូមិថ្មី ឃុំបឹងរាំង ស្រុកសំរោង ខេត្តបាត់ដំបង។ប្រភពពីសម្ថកិច្ចដដែលបានបន្តទៀតថាដោយយោងតាមការចង្អុលបង្ហាញពីលោកឧត្តមត្រីសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្ត បាត់ដំបងពិសេសសកម្មភាពល្បាត ពេលយប់ក្នុងមូលដ្ឋាន ក៏ដូចជាយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ស្រី សុខុន ស្នងការរងទទួលដឹកនាំ អធិការដ្ឋាននគរបាលស្រុកសំ ពៅលូនរួមទាំងមតិណែនាំជំនាញពីលោកវរសេ នីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ទទួលផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅ លូន បានជម្រុញដឹកនាំកងកម្លាំងនគរបាលក្នុងអធិ ការ ដ្ឋាននគរបាលស្រុកធ្វើសកម្មភាពល្បាតពេល យប់ ជាប់ជាប្រចាំ ហើយតាមរយៈវិធានការជំ នាញមួយនេះនៅយប់ថ្ងៃទី២៩ ខែ កញ្ញាឆ្នាំ២០ ២០ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូល ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០ ២០ ។

កិច្ចប្រតិបត្តិការណ៏នៅត្រង់ចំណុចខាងលើនេះដែរនគរបាលបានធ្វើការឃាត់ខ្លួនជនសង័្សយជាមុខ សញ្ញាចំនួន០២នាក់ដែលកំពុងប៉ុនប៉ងធ្វើស កម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសំពៅលូន ត្រង់ចំណុចភូមិវាលវង់ ឃុំតា ស្តា ស្រុកសំពៅលូន ខខេត្តបាត់ដំបង។

១/-ឈ្មោះ ប្រេម ផល ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ ថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
២-/ឈ្មោះ គុជ ផុន ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងនោះដកហូតវត្ថុតាងជាប់ខ្លួនមាន៖
១/ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ ២០០៨ បិតតែមឆ្នាំ២០១២ ចំនួន ០១ គ្រឿង
២/ដែកអក្សរ( តេ T)ម្រាប់កាច់សោរម៉ូតូចំនួន ០៦ដើម
៣/-កន្ត្រៃកាត់ដែកចំនួន០១
៤/ដង្កាប់ចំនួន០១
៥/កូនកាំបិទចំនួន ០២
៦/ដែកទួលវីសចំនួន ០៣
-ដែកឆាបដងឈើចំនួន ០១
៧/កូនសោរសម្រាប់ដោះគ្រឿងម៉ូតូ ចំនួន ០៧ ដើម
៨/សោរម៉ូតូហុងដាចំនួន០៣
៩/កាំបិតខ្វែវដងឈើចំនួន ០១និងកាំបិតចុងស្រួចដងឈើចំនួន០១
១០/ដែកកេះចំនួន ០៣
១១/ម្ជុលខ្ទាស់ចំនួន០៥
១២/ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀនចំនួន ០១កូនថង់
-សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួននិងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

ជុំវិញករណីខាងលើនេះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងថា ជនសង័្សយជាមុខសញ្ញាទាំងពីរ នាក់បានចេញពីស្រុកកំរៀង ដើរធ្វើសកម្មភាពដោយមិនកំណត់គោលដៅទេ ដោយឆ្លងកាត់ពីស្រុកកំរៀង ចូលដល់ស្រុកព្រឹករហូតមកដល់ស្រុកសំពៅលូនក៏ពើបប្រទះនឹងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចនាវេលាម៉ោង០៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី ៣០ខែ កញ្ញាឆ្នាំ២០២០ ។

គួរបញ្ជាក់ដែរថានៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយ ទាំងពីរនាក់បានឆ្លើយសារភាពថា ពួកគេជាមុខ សញ្ញាដែលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិសាស្រ្តស្រុកទាំងបីខាងលើ ហើយសកម្មភាពលួចរបស់គេគឺ លួចយកទ្រព្យសម្បត្តិណាដែលម្ចាស់ទ្រព្យទុក ដាក់ដោយមិនមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ ហើយក្នុងមូលដ្ឋានស្រុក សំពៅលូនពួកគេ ទើប តែចូលមកធ្វើសកម្មភាពជាលើកដំបូង តែត្រូវសមត្ថកិច្ចបង្រ្កាបបាន ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានកម្លាំងនគរបាលជំនាញកំពុងសាកសួរនឹងកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីបន្តនីតិវិធីចាត់ការទៅតាមច្បាប់រួចរាល់អស់ហើយ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here