កម្លាំង អ.ហ មូលដ្ឋានក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វ/ត្រី យ៉ាន់ សុវណ្ណ មេ/ការ មូលដ្ឋាន អ.ហ ក្រុង ចុះប្រតិបត្តិការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0
10

(បន្ទាយមានជ័យ)៖ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅវេលាម៉ោង១០ និង១៥នាទី ថ្ងៃទី៣០/០៩/២០២០ កម្លាំង អ.ហ មូលដ្ឋានក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វ/ត្រី យ៉ាន់ សុវណ្ណ មេ/ការ មូលដ្ឋាន អ.ហ ក្រុង ចុះប្រតិបត្តិការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមាត់ស្ទឹងគាប ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក វ/ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឱ្យដឹងថា ជនសង្ស័យចំ នួន០២នាក់ ៖
១-ឈ្មោះ លី វណ្ណៈ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន
២-ឈ្មោះ ហួន គឹមហុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ អ្នកទាំងពីរ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត ប/ជ និងដកហូតវត្ថុតាងរួមមាន៖
-គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០២កូនថង់តូច ទម្ងន់ ៣,៩០ក្រាម ,ម៉ូតូ ០១គ្រឿង ,ទូរស័ព្ទដៃ ០២គ្រឿង ,នាឡិកាដៃ ០១គ្រឿង និងសម្ភារៈមួយចំនួនទៀត ហើយបញ្ជូនមកមូលដ្ឋាន អ.ហ ក្រុង ដើម្បីធ្វើការសាកសួរម្លើយ ។ ក្រោយពីសាកសួរ និងធ្វើតេស្តិ៍ទឹកនោម ឃើញថា ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុក និងម្នាក់ទៀតពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ដោយបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញបទល្មើសគ្រឿងញៀន អ.ហ ក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន អ.ហ ខេត្ត ចាត់ការបន្ត។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំង ការិ.ប្រឆាំងគ្រឿងញៀន អ.ហ ខេត្ត បញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here